អូស្រ្តាលីផ្តល់ជំនួយរាប់លានដុល្លារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រៃវែង

ប្រព័ន្ធធារាសាស្រ្ត

រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់(CAVAC) ផ្តល់ជំនួយទឹកប្រាក់ ៧ លានដុល្លារអាមេរិច ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន​​​​៤​ខ្សែ ក្នុងខេត្តព្រៃវែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ស្ថាតទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។

ប្រព័ន្ធធារាសាស្រ្ត ទាំង ៤ នឹងមានទីតាំងនៅក្នុង ស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ដែលនឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាង ១៥០០ គ្រួសារ។

ប្រព័ន្ធធារាសាស្រ្តនេះនឹងសាងសង់ពីបេតុង ដែលនឹងរួមមានស្ថានីយ៍បូមទឹករួម ប្រព័ន្ធបង្ហូរទឹកដោយផ្ទាល់ ប្រឡាយមេ និង ប្រឡាយរងជាច្រើន។ គម្រោងនេះនឹងមានសមត្ថភាពផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បង្កបង្កើនផល និងធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ។ ប្រព័ន្ធធារាស្រ្តមួយនេះជាគំរូល្អជាងគេមួយក្នុងចំណោមប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ហើយ។

ក្រៅពីការជួយបង្កើតប្រព័ន្ធធារាសាស្រ្ត កាវ៉ាក់ ក៏បានបង្កើតជាវគ្គបណ្តុះបណ្តាលដល់សហគមន៍កសិករ ឱ្យចេះប្រើប្រាស់ទឹក ដើម្បីប្រតិបត្តិ និងថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ ២០១០មក កាវ៉ាក់បានសាងសង់និងជួសជុលកែលំអប្រព័ន្ធធារាសាស្ត្រជាច្រើនរួមប្រមាណជាង ៣០ កន្លែង នៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា រួមមាន នៅខេត្ដកំពង់ធំ កំពត តាកែវ ព្រៃវែង និងកណ្តាល ។ កាវ៉ាក់ គឺជាកម្មវិធីជំនួយធំបំផុតរបស់រដ្ឋាភិបាលអូស្ត្រាលីនៅកម្ពុជាដោយមានទឹកប្រាក់សរុបចំនួន ១៣០ លានដុល្លារអូស្រ្តាលី (៩២ លានដុល្លារអាមេរិក) សម្រាប់គម្រោងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]