អំណាចដោះស្រាយវិវាទអចលនទ្រព្យ និងបញ្ជាំ ត្រូវបានផ្ទេរទៅស្ថាប័នរដ្ឋថ្មីមួយ

រដ្ឋាភិបាលបានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ គឺនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។

នេះបើយោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់ ន.អ.ប ដែលយោងតាមប្រកាសពីរ ស្ដីពីការគ្រប់គ្រងអចលនទ្រព្យ និងអាជីវកម្មបញ្ចាំ។

ជាក់ស្ដែង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នេះ ក៏ជាផ្នែកមួយនៃក្រសួងសេដ្ឋកិច្ចដែរ ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

និយ័តករនេះ នឹងមានតួនាទីផ្សះផ្សា និងដោះស្រាយវិវាទ នូវរាល់ពាក្យបណ្តឹងរបស់គូភាគីនៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ កិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនុប្បទានជាដើម។

ចំពោះយន្តការថ្មីនេះ ភាគីវិវាទ អាចដាក់ពាក្យស្នើសុំកិច្ចផ្សះផ្សា និងដោះស្រាយ ដោយត្រូវស្កែនឯកសារទន់ (Soft Copy) មកកាន់តេឡេក្រាមរបស់ ន.អ.ប តាមរយៈលេខទូរស័ព្ទ ០៧៨ ២៦៦ ២៦៨/០៧៧ ៧៤៩ ៩៥៨។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]