អ្នកជំនាញបង្ហើបគន្លឹះធ្វើឱ្យអាជីវកម្ម Sky Bar ទទួលបានជោគជ័យ

Sky Bar ដំបូងបង្អស់ដែលបានបើកនៅរាជធានីភ្នំពេញ គឺ Eclipse Sky Bar ដែលស្ថិតនៅជាន់ទី ២៣ នៃអគារ Phnom Penh Tower ដែលជាអាគារខ្ពស់មួយក្នុងចំណោមអគារខ្ពស់ៗ ដំបូងគេនៅភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែបច្ចុប្បន្ន Sky Bar ជាច្រើនបាន និងកំពុងរីកដុះដាលដូចផ្សិតនៅទីក្រុងភ្នំពេញ។

បើចំនួន Sky Bar កើនឡើងច្រើនបែបនេះ តើម្ចាស់Sky Bar នីមួយៗគួរតែមានយុទ្ធសាស្រ្តបែបណាក្នុងការប្រកួតប្រជែង? ហើយទីផ្សារនេះនៅតែមានសក្ដានុពលឬយ៉ាងណា?

ជាទូទៅ Sky Bar ក្លាយជាទីពេញនិយមដោយសារវាជាភោជនីយដ្ឋាន និងបារដែលមានទេសភាពស្អាត និងខ្យល់អាកាសល្អ។ ប៉ុន្តែមិនមែនមានន័យថា គ្រាន់តែមានអគារខ្ពស់ហើយមានដំបូលទំនេរ គឺអាចជាSky Bar ហើយទទួលបានជោគជ័យនោះទេ។

លោក Eric Wong Chon Lap និង Ho Ying Ying ដែលជាអ្នកជំនាញក្នុងវិស័យនេះបានឱ្យដឹងថាដើម្បីធ្វើអាជីវកម្មមួយនេះឱ្យជោគជ័យបាន ត្រូវរំពឹងលើកត្តាជាច្រើនដូចជា។

ទី១ ទីតាំង និងកម្ពស់អគារ ពោលគឺបើទីតាំងមិនល្អ ហើយអគារមិនសូវខ្ពស់គឺនឹងមិនទាក់ទាញនោះទេ។ សម្រាប់ទីក្រុងភ្នំពេញ អគារSky Bar គួរតែមើលឃើញទេសភាពដងទន្លេ ដោយគួរតែមានកម្ពស់៣០ ជាន់ឡើងទៅ ពោលគឺកាន់តែខ្ពស់កាន់តែល្អ ព្រោះនឹងមានទេសភាព ៣៦០ ដឺក្រេ។

ទី២ ភាពច្នៃប្រឌិតក្នុងការរចនាប្លង់ ក៏ដូចជាការតុបតែងហាងទាំងបរិយាកាសខាងក្នុងនិងខាងក្រៅ។ ត្រង់ចំណុចនេះ ម្ចាស់ Sky Bar មិនអាចចេះតែធ្វើបានទេ គឺគួរតែឱ្យស្ថាបត្យករ ឬអ្នកជំនាញផ្នែកតុបតែងជាអ្នកច្នៃ ព្រោះសោភ័ណភាពល្អ នឹងធ្វើឱ្យមនុស្សចងចាំ និងមានបទពិសោធន៍ល្អជាមួយទីកន្លែងនោះ។ ក្នុងសម័យដែលមនុស្សភាគច្រើនចូលចិត្តថតរូបបង្ហោះក្នុងប្រព័ន្ធសង្គមបែបនេះ ការតុបតែងគឺត្រូវតែស្អាត និងប្លែកថ្មី។

ទី ៣ ម្ហូបអាហារ ភេសជ្ជៈ សេវាកម្ម និងតម្លៃ ដែលមានគុណភាព និងសមស្របទៅនឹងប្រភេទអាជីវកម្ម។ ចំណុចទាំងនេះសំខាន់ណាស់ ព្រោះម្ចាស់Sky Bar ត្រូវគិតឱ្យបានច្បាស់ថាខ្លួន មានគោលដៅទាក់ទាញអតិថិជនកម្រិតណា ចំណូលកណ្ដាល ចំណូលខ្ពស់ ឬជនបរទេស។ បើចង់បានអតិថិជនចំណូលខ្ពស់ ឬជនបរទេស តម្លៃគឺថ្លៃពិតមែន តែត្រូវធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានបទពិសោធន៍ប្លែកថ្មី និងមានស្ដង់ដា។

ទី ៤ អ្នកបើកអាជីវកម្ម មិនគួរធ្វើតាមគ្នានេះទេ តែអាចមើលចំណុចល្អពីគេ ដើម្បីយកមកកែច្នៃបន្ថែមបាន។ ឧទាហរណ៍យើងអាចមើលចំណុចល្អពីប្រទេសថៃ ដែលSky Bar របស់គេ ជាប់លំដាប់ថ្នាក់ល្អបំផុតនៅលើពិភពលោក ដូចជា Distil Bar ដែលមានទីតាំងស្ថិតនៅជាន់ទី ៦៤ នៃអគារ Lebua Bangkok ឬ Red Sky នៅ Centara Grand នៃ CentralWorld ជាដើម។ ត្រូវរៀនសូត្រថាគេធ្វើយ៉ាងដូចម្ដេច ហើយយកមកប្រើនៅកម្ពុជា។

ជាសរុប ទីផ្សារ Sky Bar នៅកម្ពុជានៅតែមានសក្ដានុពល ទោះបាន និងកំពុងកើនឡើងជាច្រើនក្ដី តែម្ចាស់អាជីវកម្មត្រូវមានភាពច្នៃប្រឌិតរុករកចំណុចណាអ្នកដទៃដែលមិនធ្លាប់មាន មកប្រើជាឱកាស ទើបទទួលបានជោគជ័យ។


សហការសរសេរដោយលោក Eric Wong Chon Lap និង Ho Ying Ying

លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]