អ្នកជំនាញ៖ តម្លៃអចលនទ្រព្យនៅតំបន់លិចទឹកនឹងធ្លាក់ខ្លាំងត្រឹមពីរឆ្នាំប៉ុណ្ណោះតែនឹងងើបវិញ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាគម្រោងអចលនទ្រព្យនៅជាយក្រុងភ្នំពេញដែលជួបគ្រោះទឹកជំនន់ខ្លាំង កាលពីខែតុលា ឆ្នាំមុននេះ នឹងធ្លាក់ថ្លៃលក់ក្នុងចន្លោះរយៈពី១ឆ្នាំ ទៅ ២ឆ្នាំ ក៏ប៉ុន្តែអាចនឹងងើបឡើងវិញក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។

លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី៥ មករា ថា៖ «ខ្ញុំគិតថាគម្រោងដែលអភិវឌ្ឍរួចហើយ គឹប៉ះពាល់ខ្លាំង ដោយឃើញជាក់ស្តែងថាវាលិចទឹក។ ហើយក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ វាពិបាកនឹងលក់ចេញក្នុងតម្លៃមួយដែលពួកគេចង់បាន»។

លោកបានបន្ថែមថា ការទិញលក់គឺអាចនឹងទ្រឹងមួយរយៈ ហើយអ្នកវិនិយោគមួយចំនួនក៏ចាប់ផ្ដើមរារែកដែរ ដោយពួកគេមិនទាន់ចង់ទៅវិនិយោគលើតំបន់ដែលឆ្លាប់លិចទឹកទេ ព្រោះអាចធ្វើឱ្យគាត់ខាតបង់។

យ៉ាងណាមិញ លោក សន សៀប នៅតែមានសុទិដ្ឋិនិយមថា តំបន់ទាំងនោះ នឹងងើបឡើងវិញ ក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។

លោកបានបន្តថា៖ «ចំពោះដី ខ្ញុំជឿថានៅតែមានសក្តានុពលដដែល ព្រោះថាតំបន់លិចទឹកទាំងអស់ភាគច្រើននៅក្នុងខណ្ឌដង្កោ ហើយខណ្ឌមួយនេះកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចជាផ្លូវក្រវ៉ាតក្រុងទី២ និងទី៣ រួមមានព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង ជាដើម»។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះទឹកជំនន់ បានធ្វើឱ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធនានា សរុបប្រមាណជិត ៣ពាន់គីឡូម៉ែត្រ ទូទាំងប្រទេស ដែលក្នុងនោះភាគខាងត្បូងនៃរាជធានីភ្នំពេញក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]