អ្នកជំនាញ៖ ព្រឹត្ដិការណ៍ ២០កុម្ភៈ អាចដាក់សម្ពាធលើទីផ្សារអចលនទ្រព្យដល់ត្រីមាសទី ៣

អ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យជើងចាស់ ២ រូប លោក សន សៀប និងអ្នកនាង អាន សុធីតា បានឱ្យដឹងកាលពីថ្មីៗនេះ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។

លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ក្នុងស្ថានភាពបែបនេះ អតិថិជនមិនសូវចង់ទិញលក់អចលនទ្រព្យឡើយ។ បើគ្មានការទិញលក់ ម្ចាស់គម្រោងក៏មិនមានទុនគ្រប់គ្រាន់ក្នុងការបង្កើតគម្រោងថ្មីៗ ឬបញ្ចប់គម្រោងដែលកំពុងសាងសង់ដូចគ្នា។

លោកបន្តថា ទោះយើងចាប់ផ្ដើមមានវ៉ាក់សាំងក្ដី តែចំនួនអ្នកទទួលបានវ៉ាក់សាំងនៅមានកម្រិត ដូច្នេះយើងនៅមានភាពមិនប្រាកដប្រជានៅឡើយ។

អ្នកនាង អាន សុធីតា យល់ស្របជាមួយនឹងលោក សន សៀប ហើយក៏បន្ថែមទៀតថា ទីផ្សារកំពុងរងសម្ពាធ ព្រោះក្នុងនៅភាពមិនប្រាកដប្រជាបែបនេះ អ្នកវិនិយោគថ្មីៗ គឺមិនទាន់ចង់វិនិយោគនោះទេ។

«ដូច្នេះហើយម្ចាស់គម្រោងនីមួយៗ ត្រូវតែរក្សាលំនឹងសាច់ប្រាក់ក្នុងដៃឱ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីបន្តគម្រោងដែលកំពុងសាងសង់ ទោះចំនួនការទិញធ្លាក់ចុះក្ដី ដែលនេះគឺជាបញ្ហាដ៏លំបាកមួយសម្រាប់អ្នកអភិវឌ្ឍន៍» អ្នកនាងបានបន្ត។

ដោយឡែក អ្នកជំនាញទាំង ២រូប យល់ឃើញដូចគ្នាថា ទីផ្សារអាចនឹងប្រសើរឡើងវិញនៅពាក់កណ្ដាលឆ្នាំ ២០២១ ឬចាប់ពីត្រីមាសទី៣ នេះតទៅ។

លោក សន សៀប និងអ្នកនាង អាន សុធីតា បានបន្តទៀតថា ក្ដីរំពឹងតែមួយគត់ ដែលនឹងជួយស្ដារទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលបាន គឺការចាក់វ៉ាក់សាំងឱ្យបានលឿន និងច្រើនបំផុតតាមតែអាចធ្វើទៅបាន។

យ៉ាងណាក្ដីអ្នកជំនាញ ក៏នៅតែជឿជាក់ថា ស្ថានភាពបែបនេះនៅតែជាឱកាសក្នុងការទិញអចលនទ្រព្យក្រោមតម្លៃទីផ្សារ ប៉ុន្តែអ្នកទិញត្រូវតែមានសាច់ប្រាក់ក្នុងដៃខ្ពស់ ព្រោះធនាគារមិនសូវចង់បញ្ចេញកម្ចីនោះទេក្នុងស្ថានភាពបែបនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]