អ្នកជំនាញ៖ វិបត្តិកូវីដ ២ ឆ្នាំ កន្លងមក ជួយបង្វែទិសទីផ្សារអលចនទ្រព្យកម្ពុជាឱ្យដើរទៅរកផ្លូវត្រូវ

អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា វិស័យអចលនទ្រព្យសម្រាប់ឆ្នាំ ២០២២ និងឆ្នាំខាងមុខ នឹងបន្តមានកំណើនយឺត តែមាននិរន្តរភាពជាងមុន ពោលគឺមិនខ្លាំងដូចមុន តែមានសកម្មភាពជាបន្ដបន្ទាប់មិនជាប់គាំង។

កំណើននិរន្តរភាពនេះ គឺដោយសារតែទីផ្សារបាន និងកំពុងសម្របខ្លួន ហើយងាកមកផ្ដោតលើប្រភេទអចលនទ្រព្យដែលត្រូវនឹងតម្រូវការក្នុងស្រុកជាក់ស្ដែង។

លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សកម្មភាពទិញលក់ អចលនទ្រព្យ នៅតែបន្តមាន នៅតាមតំបន់ ឬទីក្រុងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អាកាសយានដ្ឋាន គោលដៅទេសចរណ៍ និងច្រកព្រំដែនអន្តរជាតិនានា។

«ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ ប្រភេទអចលនទ្រព្យដែលត្រូវជាមួយនឹងតម្រូវការរអ្នកទិញក្នុងស្រុក ដូចជាផ្ទះមានតម្លៃសមរម្យ និងដីតាមតំបន់អភិវឌ្ឍន៍ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ» លោកបានបន្ដ ។

«ទិសដៅសក្ដានុពលគឺនៅតែមានការទិញលក់ក្នុងតំបន់ដូចជា កំពត កែប សៀមរាប ព្រះសីហនុ កំពង់ស្ពឺ ប៉ោយប៉ែត បាវិត និងមណ្ឌលគីរីជាដើម»។

បើតាមការវិភាគរបស់លោក ២ ឆ្នាំកន្លងមកនេះ បានបង្រៀនឱ្យទីផ្សារផ្លាស់ប្ដូរខ្លួនងាកទៅរកផ្លូវត្រូវ ពោលគឺតម្រូវការក្នុងស្រុកជាក់ស្ដែង។ ដូច្នេះចាប់ពីពេលនេះតទៅ ទីផ្សារនឹងមានកំណើនដោយមាននិរន្តរភាពជាងមុន ទោះជាមិនកើនខ្លាំងដូចមុន តែជាការកើនដែលមានជាបន្ដបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]