អ្នកជំនាញ៖ វិស័យអចលនទ្រព្យពីរនៅកម្ពុជា មានសញ្ញាវិជ្ជមានបន្តិចក្នុងត្រីមាសទី៣ នេះ

ខណៈដែលទីផ្សារអចលនទ្រព្យភាគច្រើនកំពុងបន្តនៅទ្រឹង មានសញ្ញាណនៃការងើបឡើងវិញនៃសេវាកម្មអាផាតមិន និងបុរី។ ទិន្នន័យចុងក្រោយបំផុតអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា ដែលចេញផ្សាយដោយ CBRE Research នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ បានបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានបានមួយកម្រិតនៅក្នុងតម្រូវការទីផ្សារ។

យោងតាមរបាយការណ៍ដដែល សម្រង់តម្លៃជួលជាមធ្យមសម្រាប់អគារអាផាតមិនកម្រិតA  បានកើនឡើង ១% ខណៈពេលដែលអាផាតមិនកម្រិត B កើនឡើងបាន ៣% ច្រើនជាងកាលពីត្រីមាសមុន។ ក្នុងត្រីមាសទី៣ នេះ តម្លៃជាមធ្យមសម្រាប់អគារអាផាតមិនកម្រិត A មានតម្លៃប្រហែល ១៩,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈដែលអាផាតមិនកម្រិតB មានតម្លៃជាមធ្យមប្រហែល ៣,៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ការកើនឡើងនៃតម្លៃនេះ ត្រូវបានអមដោយការថយចុះនៃការផ្គត់ផ្គង់ ដោយមានត្រឹមតែ ៣០០យូនីតថ្មីប៉ុណ្ណោះ ដែលកើនឡើងបន្ថែម។

ចំពោះវិស័យបុរីវិញ មាននិន្នាការជាវិជ្ជមានគួរឱ្យកត់សម្គាល់ គឺតម្លៃផ្ទះល្វែង កើនឡើង ១,៨% តម្លៃផ្ទះប្រភេទជាហាងទំនិញ កើនឡើង ០,៥% តម្លៃវីឡាភ្លោះ កើនឡើង ១,៥% និងតម្លៃវីឡាទោលដែលមានការកើនឡើងបន្តិច គឺប្រមាណតែ ០,១% បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ទោះបីជាការកើនឡើងទាំងនេះមានកម្រិតតិចតួចក៏ដោយ យោងតាមរបាយការណ៍ខាងលើ នេះជាសន្ទុះនៃការកើនឡើងនៃតម្រូវការទីផ្សារ។

ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការគូសបញ្ជាក់ថា ការបញ្ចប់គម្រោងអចលនទ្រព្យប្រភេទបុរីដែលកំពុងដំណើរការ ហាក់ដូចជាយឺតយ៉ាវជាងការរំពឹងទុក ដោយមានតែ ៤៧% ប៉ុណ្ណោះដែលបានបញ្ចប់ត្រឹមត្រីមាសទី ៣ នេះ ហើយមានគម្រោងថ្មីចំនួន ៣ ប៉ុណ្ណោះដែលបានចាប់ផ្តើម។

ខណៈពេលដែលវិស័យអចលនទ្រព្យផ្សេងទៀតដូចជាហាងលក់រាយ និងខុនដូនៅតែមានស្ថិរភាព តម្លៃជួលអគារការិយាល័យបានធ្លាក់ចុះបន្តិច បន្ទាប់ពីមានការកែតម្រូវតម្លៃបន្តិចបន្តួចកាលពីត្រីមាសមុន។

ការផ្លាស់ប្តូរតិចតួចនៅក្នុងទិដ្ឋភាពអចលនទ្រព្យនេះបង្ហាញពីឱកាសសក្តានុពលសម្រាប់វិនិយោគិន និងអ្នកទិញផ្ទះ ដោយសារតម្រូវការទីផ្សារចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានដំបូង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]