អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ ត្រូវបានប្រកាស
អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ ត្រូវបានប្រកាសនៅក្នុងកម្មវិធីអាហារពេលល្ងាច កាលពីយប់មិញ នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលក្រុមហ៊ុន Meridian International Holding ជាអ្នកទទួលបានពាន់រង្វាន់ច្រើនជាងគេ។
ព្រឹត្តិការណ៍ដ៏មហិមានេះឧបត្ថម្ភធំដោយ Hitachi Elevators and Escalators ដែលមានពានរង្វាន់ ជាង ៣០ និងគោរមងារខ្ពស់បំផុតជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុន និងបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ជាក្រុមហ៊ុនដែលបានទទួលពានរង្វាន់ធំបំផុត ដែលទទួលបានជ័យលាភីចំនួន ៨ ។ Meridian International Holding ទទួលបានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត និងក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់ការងារឆ្នើមលើគម្រោង Flatiron។ លើសពីនេះ ក្រុនហ៊ុនក៏ទទួលបានរង្វាន់ ការអភិវឌ្ឍន៍អាផាតមិនផ្តល់សេវាកម្មល្អបំផុត និងការរចនាស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត ផងដែរ។

ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ជាក្រុមហ៊ុនបន្ទាប់ដែលដោយទទួលបានពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត (Best Breakthrough Developer) ។ ក្រុមហ៊ុននេះក៏ទទួលបានរង្វាន់សម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) និងការអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ) សម្រាប់គម្រោង Urban Village និង Factory Phnom Penh។

ក្រុមហ៊ុន ប៉េងហួត គ្រុប (Peng Huoth Group) ដែលបានឈ្នះពានរង្វាន់ចំនួន ៤ លើក ក្នុងឆ្នាំនេះបានឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Lifestyle Developer)។

គម្រោងភូមិបាគង (Bakong Village) និងគម្រោងរូស៍អេបផលស្វែរ (Rose Apple Square) បានឈ្នះពានរង្វាន់ថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត (សៀមរាប) និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប) ។

ដោយឡែក បុគ្គលឆ្នើមសម្រាប់អចលនៈទ្រព្យកម្ពុជាប្រចាំឆ្នាំ ត្រូវបានប្រគល់ជូនលោក Hok Kang ដែលជាស្ថាបនិក និង ជានាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Asia Investment Co., Ltd និងក្រុមហ៊ុន HKA & Partners។

គួរបញ្ជាក់ផងដែរថា គណៈកម្មការវាយតម្លៃក្នុងឆ្នាំនេះ រួមមាន៖
• ប្រធានពានរង្វាន់ លោក សន សៀប (Sorn Seap) ជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd
• លោក David Littlejohn ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនិងផ្នែកលក់នៃក្រុមហ៊ុន Comin Khmere
• អ្នកស្រី Jenny Chea Sok You ជានាយកស្ថាបត្យករនិងជានាយកគ្រប់គ្រងក្រុមហ៊ុន CMED Construction
• លោក Jovany Antonio ជានាយកនិងជាស្ថាបនិកក្រុមហ៊ុន CMS Property Management
• លោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia
• លោក Pak Chanlino ជាដៃគូគ្រប់គ្រងនិងជាមេធាវីនៃក្រុមហ៊ុនមេធាវី Vinaya
• លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន The Mall Company
• លោកបណ្ឌិត Simon Vancliff ជានាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd.
• លោកស្រី Thida Ann ជានាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia
សម្រាប់បញ្ជីឈ្មោះក្រុមហ៊ុនដែលទទួលបានពានរង្វាន់ទាំងអស់សូមចុចទីនេះ។
សម្រាប់កម្រងរូបភាពក្នុងកម្មវិធីខាងលើសូមចុចទីនេះ ឬ ចូលទៅទំព័ររូបថត

