អ្នកឧកញ៉ា ពុង ឃាវសែ ស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណាដែលចង់ធ្វើការលើគម្រោងរបស់ OCIC

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី ១៩ ធ្នូ នេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បើកចំហរ និងស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណា ដែលចង់ធ្វើការងារឲ្យគម្រោងនានារបស់ OCIC។

អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «យើងមិនដែលបិទទេ គឺយើងបេីកចំហរ អ្នកណាចាប់អារម្មណ៍ចង់មកធ្វើការ អាចដាក់ស្នើមកបាន សម្រាប់គម្រោងនានារបស់OCIC»។

«ឧទាហរណ៍ដូចជាការងារចាក់បំពេញដីនៅព្រលានយន្តហោះភ្នំពេញថ្មី និងនៅលើកោះនរា ជាដើម យើងបើកចំហរ​ ព្រោះមួយថ្ងៃៗយើងត្រូវការដីច្រើនណាស់» អ្នកឧកញ៉ាបានបន្ត។

អ្នកឧកញ៉ា បានឲ្យដឹងទៀតថាក្រុមហ៊ុនណា ដែលមានបំណងធ្វើការងារអាចទំនាក់ទំនងតាមរយៈ សមាគមន៍សាងសង់កម្ពុជា(CCA) ឬតាមរយៈក្រុមហ៊ុន OCIC ផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៣០០ លានដុល្លារអាមេរិក។ ហើយសម្រាប់ឆ្នាំក្រោយ ក្រុមហ៊ុន ក៏គ្រោងនឹងវិនិយោគលើគម្រោងទាំងនេះ យ៉ាងហោច ៦០០ លានដុល្លារ បន្ថែមទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]