អ្នកឧកញ៉ា ពុង ឃាវ សែ ប្រាប់ពីធនធានធម្មជាតិសំខាន់សម្រាប់វិស័យអចលនទ្រព្យ

វិនិយោគិនល្បីល្បាញផ្នែកវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ ដែលមានគម្រោងរាប់លានដុល្លារអាមេរិកក្នុងដៃបានប្រាប់ឲ្យដឹងពីប្រភពសំខាន់ៗនៃការរីកចម្រើននៃវិស័យទាំងនេះ។

ថ្លែងក្នុងជំនួបរវាងសមាគមអ្នកសាងសង់កម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ានិងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC បានឲ្យដឹងថាមានចំណុចសំខាន់ចំនួនពីរដែលនឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅតែបន្តរីកចម្រើន។

អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ថា៖ «ដើម្បីអភិវឌ្ឍអចលនទ្រព្យឲ្យបាននឹងនរ យើងដឹងហើយថាទីមួយយើងត្រូវមានស្ថេរភាពនយោបាយ ហើយទីពីរត្រូវមានលុយគឺសេដ្ឋកិច្ចត្រូវតែជឿនលឿនទៀត»។

«ឲ្យតែយើងរក្សាស្ថេរភាពនយោបាយមានអ្នកវិនិយោគិនមក!!! ដូចថាយើងមានធនធានធម្មជាតិអញ្ចឹងឯង» អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូចនេះ។

ជាងនេះទៅទៀត អ្នកឧកញ៉ា ក៏បានឲ្យដឹងថា បច្ចុប្បន្នវិនិយោគិនទុកចិត្តទិញនិងវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ក៏ព្រោះតែប្រទេសយើងមានស្ថេរភាពនិងជាពិសេសការបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់ពីវិនិយោគិនចិន។

ដូចដែលពាក្យស្លោកពោលថា «ផឹកទឹកឲ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់ឲ្យនឹកដល់អ្នកដាំ» អ្នកឧកញ៉ា បានឲ្យដឹងថា «នេះយើងត្រូវនឹកគុណថាអ្នកណាដែលអ្នកជាផ្តល់សេរីភាពឲ្យយើង បើយើងមិនមានសេរីភាពទេយើងមិនអាចមានបាននោះទេ»។

គួររម្លឹកថា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជារបស់អ្នកឧកញ៉ា កន្លងមកបានវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជាដូចជា ទីក្រុងអភិវឌ្ឍន៍កោះពេជ្រ ទីក្រុងអូទ្បាំព្យា និងជាពិសេសគម្រោងទីក្រុងរណបជ្រោយចង្វារដែលកំពុងដំណើរការអភិវឌ្ឍន៍យ៉ាងសកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]