អ្វីទៅជា Home & Living One-stop Shop ឬបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការតុបតែងផ្ទះតាមបែបទំនើប និងតិចនិយម បានក្លាយជានិន្នការថ្មីមួយនៅកម្ពុជា ពិសេសសម្រាប់មនុស្សជំនាន់ថ្មី។ កត្តានេះ បានធ្វើឱ្យអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ក្លាយជាទីផ្សារដ៏ពេញនិយមនាពេលបច្ចុប្បន្ន ខណៈអ្នកជំនាញជាច្រើនបានព្យាករថា ទីផ្សារនេះនឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។
ដោយមើលឃើញពីឱកាសនេះ ក្រុមហ៊ុនជើងខ្លាំងផ្នែកសំណង់របស់ប្រទេសថៃ SCG-BoonThanvorn (Cambodia) បានបើកផ្សារទំនើបថ្មីមួយឈ្មោះថា SCG Home Design Village ដែលជាបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ ឬ Home & Living One-stop Shop ដំបូងបង្អស់នៅកម្ពុជា។
តើ Home & Living One-stop Shop គឺជាអ្វី?
បណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ គឺពេញនិយមខ្លាំងនៅក្រៅប្រទេស តែចាត់ទុកថាជាផ្នត់គំនិតថ្មីសម្រាប់កម្ពុជា ព្រោះវាមិនមែនត្រឹមតែជាកន្លែងលក់គ្រឿងសង្ហារិមធម្មតាៗនោះទេ ប៉ុន្តែវាក៏ជាលំហច្នៃប្រឌិតសម្រាប់មនុស្សជំនាន់ថ្មី។ មានន័យថា អ្នកទិញអាចទទួលបាននូវបទពិសោធន៍ពេញលេញក្នុងការជ្រើសរើសទិញសម្ភារទាក់ទិននឹងផ្ទះគ្រប់បែបយ៉ាង ដោយមិនចាំបាច់ទៅដើររកទិញនៅច្រើនកន្លែង។
អ្នកទិញក៏មិនចាំបាច់ស្មុគស្មាញថា សម្ភារតុបតែង ឬគ្រឿងសង្ហារិមដែលទិញនោះ សាកសម្យនឹងគេហដ្ឋាន ឬអត់នោះទេ ព្រោះផ្សារក៏ផ្ដល់សេវាកម្មច្នៃប្រឌិត និងតុបតែងពីអ្នកជំនាញ ដោយមានការគូរប្លង់គំរូឱ្យទស្សនា មុននឹងសម្រេចចិត្តទិញ និងតំឡើងជាក់ស្ដែង។ អតិថិជនក៏អាចប្ដូរសម្ភារ ឬគ្រឿងសង្ហារិម ក្នុងប្លង់គំរូ តាមភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនបាន។
ពិសេសខុសពីផ្សារដទៃ ផ្សារបែប Home & Living One-stop Shop នេះក៏ផ្ដល់នូវកន្លែងសម្រាប់ឱ្យអតិថិជន អាចច្នៃ ឬបង្កើតសម្ភារតុបតែង ឬគ្រឿងសង្ហារិមដោយខ្លួនឯងបាន តាមរយៈផលិតផល DIY ដ៏សម្បូរបែប។ អតិថិជនក៏អាចប្រើប្រាស់លំហច្នៃប្រឌិតនៅក្នុងផ្សារបានដោយសេរី ព្រមនឹងទទួលការណែនាំពីអ្នកជំនាញ។
លើសពីនេះ ក្នុងបរិវេណផ្សារ ក៏មានកន្លែងសម្រាកលំហែកាយ កន្លែងការពិសាអាហារថ្ងៃត្រង់ និងហាងកាហ្វេផងដែរ សម្រាប់ឱ្យអតិថិជនបានសម្រាកពីការដើរទិញ និងច្នៃប្រឌិត។
និយាយជារួម ផ្សារបែប Home & Living One-stop Shop គឺជាបណ្ដុំផលិតផល និងសេវាកម្មសម្ភារទាក់ទងនឹងផ្ទះគ្រប់បែបយ៉ាង ក្រោមទិសដៅរួមគឺធ្វើឱ្យការរស់នៅពោពេញទៅដោយភាពច្នែប្រឌិតគ្មានដែនកំណត់។
គួរបញ្ចាក់ថា ផ្សារ SCG Home Design Village លាតសន្ធឹងនៅលើផ្ទៃក្រឡា ១២ ០០០ ម៉ែត្រការ៉ នៅខណ្ឌសែន សុខ ជិតផ្សារទំនើប Aeon ទី ២ ដែលទើបតែបើកសម្ពោធជាផ្លូវការពីថ្មីៗនេះ ក្រោយពីបើកសាកល្បង ហើយទទួលបានភាគជោគជ័យ ជាច្រើនខែកន្លងមក។ (អានបន្ថែម)





- Video Advertisement -