ឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹក​ស្ទឹងស្វាហាប់​ក្នុងខេត្តកំពង់ស្ពឺ

សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លាន​ដុល្លារអាមេរិក ដើម្បីអនុវត្ត​គម្រោងអភិវឌ្ឍន៍​ធនធាន​ទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានពិនិត្យ​ និងពិភាក្សា​លើផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ រួមមាន៖

  • ការរៀបចំរបាយការណ៍សិក្សាលម្អិត​ DPR
  • ការរៀបចំ​លទ្ធកម្មវិស្វកម្ម​
  • ការគ្រប់គ្រងគម្រោង​ និង​ត្រួតពិនិត្យ​ការសាងសង់
  • និងរៀបចំការគ្រប់គ្រង​ថែទាំ និងប្រតិបត្តិការ​សម្មិទ្ធិផលគម្រោង។

បើតាមកិច្ចប្រជុំខាងលើ អាងទឹក​ស្ទឹងស្វាហាប់​នេះ​ ជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់​ ដើម្បីកាត់បន្ថយ​គ្រោះ​ទឹកជំនន់ស្ទឹងព្រែកត្នោត​ និងដោះស្រាយ​ទឹកប្រើប្រាស់ នៅពេលជួបប្រទះគ្រោះរាំងស្ងួត​។

មិនត្រឹមតែប៉ុណ្ណោះ អាងនេះមានសមត្ថភាពផ្ទុកទឹក​បានប្រមាណ​ ១៥០​លាន​ម៉ែត្រត្រីគុណ​ ដែលអាចស្រោចស្រព​នៅរដូវវស្សាបានចំនួន​ ២៦០០០ហិកតា​ និងរដូវប្រាំង​ ១០០០០ហិកតា​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]