ឧកញ៉ា សៀ ឫទ្ធី នឹងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យម តម្លៃ ៣០ លានដុល្លារ នៅតាខ្មៅ

ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. នឹងសាងសង់គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។

មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គម្រោងនេះគ្រោងនឹងបើកការសាងសង់នៅខែតុលាខាងមុននេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «ទីតាំងនេះគឺជាទីតាំងសក្ដានុពល ដោយសារទី១ គឺងាយស្រួលក្នុងការចែកចាយ និងដឹកជញ្ជូន និង ទី២ នៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលនឹងជួយបង្កើតការងារដល់អ្នករស់នៅទីនោះផងដែរ»។

គោលបំណងនៃការបង្កើត SME Cluster នេះគឺដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ SME Cluster នឹងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ដែលមានលក្ខណៈបត់បែន និងងាយស្រួលក្នុងការចូលរួម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងមកនេះ ឯកឧត្តម មាន សុភា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd បានបំពេញទស្សនកិច្ចចុះពិនិត្យទីតាំងគម្រោងនេះលើកដំបូង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]