ឯកជនស្នើវិនិយោគបង្កើតទេសចរណ៍ធម្មជាតិ ១៦កន្លែង នៅឧទ្យានជាតិបូកគោ

ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។

កិច្ចចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី ៧ មីនា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមពីមន្ដ្រីពាក់ព័ន្ធ។

ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋាន ធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត»។

«ការចូលរួមពីវិស័យឯកជនតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នឹងជួយធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត» ឯកឧត្តមបន្ត៕

- Video Advertisement -