ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យកូរ៉េជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឱ្យមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ពិនិត្យលទ្ធភាពលើការជួយអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមនៅកម្ពុជា។

ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងជួបសម្តែងការគួរសមរវាងលោកស្រី Minnie Chey នាយិកាមូលនិធិ EDCF ថ្មីប្រចាំកម្ពុជា និងឯកឧត្តម ស៊ុន ចាន់ថុល កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ក្នុងជំនួប ឯកឧត្តម បានបង្ហាញការស្វាគមន៍ចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា ហើយក៏បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗដូចជា ដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ជាដើម។

ឯកឧត្តមបានបន្ដ ការពង្រីកបណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកនឹងកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។

ជាការឆ្លើយតប លោកស្រី Minnie Chey ថានឹងបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និង ផ្លូវជាតិលេខ៤៨ ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]