១ឆ្នាំ កម្ពុជារកចំណូលបានជាង ២ពាន់លានដុល្លារ ពីទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

របាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង១.០៥៨,៦% និងភ្ញៀវទេសចរជាតិ១៣,៩៣លាននាក់ កើនឡើង១៩៨,៨%។ ចំណែកឯ​ភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣.០៧៩,៥%។

របាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ។

របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។

លើសពីនេះ របាយការណ៍ដដែលបានអះអាងទៀតថា រយៈពេលស្នាក់នៅ ៣ថ្ងៃ២យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិ ម្នាក់ៗជាមធ្យម ៥០ដុល្លារ។

នៅក្នុងឆ្នាំ២០២២ ដូចគ្នានោះដែរ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់​។

គួរបញ្ជាក់ដែរថា រយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ កើនឡើង ១.០៥៩% ធៀបនឹងឆ្នាំ២០២១ និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ក៏រំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]