១០ឆ្នាំខាងមុខទៀតតើនៅមានអ្នកទិញបុរីដែររឺទេ?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបុរីបានក្លាយការវិនិយោគលើអចលនទ្រព្យដែលកំពុងតែប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនខ្មែរ។ គម្រោងសាងសង់បុរីបានកើនឡើងច្រើនឡើងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងខ្ពស់របស់សង្គម។ បើយោងតាមការស្ទង់មតិរបស់ ក្រុមហ៊ុន Key Real Estate មានបុរីសរុបចំនួន ១០៤ គម្រោងនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៧ កន្លងមក ។

ប៉ុន្តែ សួរថាតើអនាគតនៃនិន្នាការនេះនឹងទៅជាយ៉ាងណា?តើប្រជាជនខ្មែរនៅតែបន្តទិញបុរីទៀតទេក្នុងរយៈពេល ១០ឬ ២០ ឆ្នាំខាងមុខ?

“ប្រសិនបើសួរថាតើប្រជាជនខ្មែរនឹងបន្តទិញបុរីទៀតទេ ខ្ញុំអាចនិយាយបានថា វាអាស្រ័យទៅលើម្ចាស់គម្រោងបុរី ថាតើពួកគាត់ចេះ Update ខ្លួនឯង ឬក៏អត់” នេះបើយោងតាមប្រសាសន៍របស់ លោក ហ៊ុន ចាន់សាន ស្ថាបនិកនិងនាយកស្ថាបត្យកររបស់ក្រុមហ៊ុន Re-Edge Architecture & Design និងជា Real Estate Personality of the Year។

“ប្រសិនបើម្ចាស់បុរីចេះកែលម្អខ្លួនឯងដើម្បីបំពេញនឹងតម្រូវការរបស់អ្នកទិញជំនាន់ក្រោយ នោះនឹងមានអ្នកបន្តទិញបុរីតទៅទៀត ប៉ុន្តែបើបុរីនៅតែជាបុរីដដែលដូចពេលបច្ចុប្បន្ននេះ ខ្ញុំគិតថានឹងមិនមានអ្នកទិញបុរីច្រើនដូចមុនទៀតទេ” លោកបានបន្ត។

យោងទៅតាមលោក ហ៊ុន ចាន់សាន នាពេលបច្ចុប្បន្នបុរីប្រៀបដូចជាផលិតផលលក់បោះដុំចេញពីរោងចក្រដែលគ្រប់គ្នាទិញផលិតផលដូចៗគ្នាជាមួយនឹងការរចនាប្លង់ក៏ដូចៗគ្នាដែរ។

“បុរីភាគច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវបានរចនាឡើងដោយផ្អែកតាមក្បួនហុងស៊ុយ ជាជាងការច្នៃប្រឌិតនិងបច្ចេកទេសស្ថាបត្យកម្មបែបទំនើប។ ដូចដែលយើងមើលឃើញស្ទើរតែគ្រប់បុរីទាំងអស់សុទ្ធតែដូចៗគ្នា ហើយផ្ទះនីមួយៗនៅក្នុងបុរីក៏ដូចៗគ្នាដែរ។ ខ្ញុំអាចនិយាយបានថាយើងមិនបានបញ្ចូលនូវសិល្បៈច្រើនទេ ទៅក្នុងការសាងសង់បុរី”។

“នេះគឺអាចជាកត្តាដែលនឹងធ្វើអោយក្មេងជំនាន់ក្រោយឈប់ទិញបុរី។ ជាទូទៅ ក្មេងជំនាន់ថ្មីត្រូវការអ្វីដែលថ្មីមិនជ្រាំដែល នឹងមានការរចនាប្រកបដោយភាពច្នៃប្រឌិត។ ដូច្នេះក្នុងគំនិតរបស់ខ្ញុំអ្នកអភិវឌ្ឍន៍គួរតែកែសម្រួលរបៀបសាងសង់បុរីបន្តិចបន្តួច អោយត្រូវនឹងការចង់បានរបស់អ្នកទិញជំនាន់ក្រោយ។ ប្រសិនបើគេមិនចូលចិត្តអ្វីដែលដូចគ្នា ហេតុអ្វីបានជាមិនធ្វើបុរីរបៀបជាការកម្មង់តាមចិត្តចង់បានរបស់អតិថិជនវិញម្តង? បើធ្វើបានដូច្នេះខ្ញុំគិតថាអនាគតនៃបុរីនឹងទៅបានវែងឆ្ងាយទៀត “។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]