១០ ឆ្នាំទៀតសក្តានុពលទីផ្សារអចលទ្រព្យនឹងឆ្ពោះទៅខេត្តកំពត និងកែប

បើតាមការប៉ាន់ប្រមានរបស់អ្នកជំនាញទីផ្សារអចលទ្រព្យ បានអោយដឹងថានៅថ្ងៃអនាគតប្រហែលជា១០ឆ្នាំខាងមុខ ខេត្តកំពត និងកែប នឹងមានសក្ដានុពលខ្លាំងក្នុងទីផ្សារអចលនទ្រព្យកម្ពុជា បន្ទាប់ពីទីតាំងសំខាន់ៗទាំងបីនាពេលបច្ចុប្បន្ន រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ខេត្តទាំងពីរអាចនឹងទាក់ទាញអ្នកអភិវឌ្ឍន៍ និងអ្នកបណ្ដាក់ទុនបានច្រើន ដោយសារតែដីនៅទីនោះនៅមានតម្លៃសមរម្យ រួមផ្សំជាមួយនឹងទីតាំងល្អក្បែរឆ្នេរសមុទ្រ មានព័ទ្ធដោយភ្នំ និងកន្លែងកំសាន្តផ្សេងៗទៀត បើតាមការវិភាគរបស់ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃ ក្រុមហ៊ុន Key Real Estate Co., Ltd និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។

ខេត្តទាំងពីរនេះកំពុងតែមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក ជាពិសេសពីក្រុងភ្នំពេញ ដែលជាកត្តាធ្វើអោយកើនឡើងនូវតម្រូវការផ្នែកទីកន្លែងស្នាក់នៅ​ ម្យ៉ាងវិញទៀតវាជាការបើកផ្លូវសម្រាប់នាក់វិនិយោគក្នុងការមកបណ្តាក់ទុនលើទីផ្សារអចលទ្រព្យដូចជា សណ្ឋាគារ ខុនដូ និងអាផាតមិនផ្សេងៗ។

ការលើកកំពស់និងពង្រីកផ្លូវជាតិលេខ៣ ដែលតភ្ជាប់ពីភ្នំពេញទៅកំពតរបស់រដ្ឋាភិបាលក៏ជាកត្តាជំរុញមួយផងដែរ។

សក្តានុពលទីផ្សារអចលទ្រព្យនេះ មិនត្រឹមតែជាផលប្រយោជន៍សំរាប់តែអ្នកអភិវឌ្ឍន៍នោះទេ ប៉ុន្តែវាក៏ជាផលល្អសំរាប់ប្រជាជនដែលរស់នៅក្នុងតំបន់ ព្រមទាំងជួយពង្រឹងចរន្តសេដ្ឋកិច្ចផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]