៦ខែដំបូង-២០២១ អាជ្ញាធរជាតិអប្សរាអនុម័តសំណង់ ៥១៩១ករណី នៅក្នុងតំបន់ការពារខេត្តសៀមរាប

គិតត្រឹម ៦ខែ ដើមឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋទាំងក្នុង និងក្រៅតំបន់ឧទ្យានអង្គរ ធ្វើការជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល សរុបចំនួន៥១៩១ករណី ខណៈបន្តហាមឃាត់ដាច់ខាតមិនឱ្យមានការទិញលក់ដីធ្លីក្នុងតំបន់ការពារឡើយ។

សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិមួយនេះកាលពីថ្ងៃទី ២៤ ខែសីហា បានឱ្យដឹងថា ករណីទាំងអស់ជាង ៥ពាន់ករណី ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋក្នុងស្រុកប្រាសាទបាគងបានចំនួន ៧១២ករណី ស្រុកអង្គរធំ ៩៩២ករណី ស្រុកពួក ៩៨៦ករណី ក្រុងសៀមរាបបាន ១១៦៥ករណី និងស្រុកបន្ទាយស្រី ១២៩០ករណី។

អាជ្ញាធរជាតិអប្សរា បានអះអាងថា ក្រុមការងារនឹងអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះឱ្យកាន់តែមានប្រសិទ្ធិភាព។

ទាក់ទិនបញ្ហាដីធ្លីក្នុងតំបន់អប្សារា អាជ្ងាធរបានប្រកាសដាក់កំហិតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសទិញលក់ដីធ្លី បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។

អាជ្ញាធរជាតិអប្សរាបានប្រកាសព្រមានដូច្នេះ ក្រោយរកឃើញមានការបង្ហោះក្នុងហ្វេសប៊ុកអំពីការលក់ដីក្នុងតំបន់អង្គរជារឿយៗ។

គួរបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរជាក់លាក់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដាក់ចូលក្នុងកម្មវិធី Google Earth ក្នុងទូរសព្ទដៃឬ កុំព្យូទ័ររបស់លោកអ្នក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]