កម្ពុជាកំពុងស្នើឲ្យអូស្ត្រាលីបន្ថែមថវិការកសាងប្រព័ន្ធថាមពលអគ្គិសនីនិងទឹកស្អាត

រូបភាពដោយ Facebook Hor Channarith

រដ្ឋាភិបាលបានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីជួយបន្ថែមថវិការទៅលើគម្រោងកសាងប្រព័ន្ធថាមពលអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងពីរកាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំរវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក Luke Arnold អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាភាគីទាំងពីរ «បានឯកភាពជាគោលការណ៍លើកសំណើទៅរដ្ឋាភិបាលអូស្ត្រាលីដើម្បីពិនិត្យលទ្ធភាពបន្ថែមកញ្ចប់ថវិកា ៤ លានដុល្លារអូស្រ្តាលី» សម្រាប់បន្តអនុវត្តកម្មវិធីវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធឬ Investing In Infrastructure-3i (២០១៥-២០២០) នេះរហូតដល់ឆ្នាំ ២០២១។

រដ្ឋាភិបាលអូស្រ្តាលី កន្លងមក បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥ លានដុល្លារអូស្ត្រាលីដល់កម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ដល់ ២០២០សម្រាប់អនុវត្តកម្មវិធី 3i ខាងលើនេះ។ ក្រោយបញ្ចប់គម្រោងខាងលើនេះ ប្រជាជនប្រមាណ ១ លាននាក់នឹងមានលទ្ធភាពក្នុងការប្រើប្រាស់ទឹកស្អាត និងប្រមាណ ១៥០.០០០នាក់ មានលទ្ធភាពប្រើប្រាស់អគ្គិសនី។

កន្លងមក គម្រោង 3i បានគាំទ្រប្រតិបត្តិករឯកជនចំនួន ៨០ ក្នុងនោះ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ៦១ និងប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនីចំនួន ១៩ ហើយក្នុងឆ្នាំ ២០១៩ នេះ គម្រោងនេះនឹងជួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន ១៦ បន្ថែមទៀត ដែលនេះនឹងអាចផ្តល់ទឹកស្អាតដល់ប្រជាជនរហូតដល់ទៅ ៦៩.៣២២គ្រួសារបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]