កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​កង់​ធំបំផុតលេខ១ទៅ​អឺរ៉ុប និងជាប់លំដាប់​ទី​៥ ​លើ​ពិភពលោក

កម្ពុជា មានរោងចក្រផលិតកង់ចំនួន ១៣រោងចក្រ មានទុនវិនិយោគសរុប ១១២លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ក្លាយជាអ្នកនាំចេញកង់ធំបំផុតទៅកាន់តំបន់អឺរ៉ុប និងជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុតលើពិភពលោក។​

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រឧស្សាហកម្មកង់ មាន ១២ រោងចក្រ ស្ថិតក្នុងខេត្តស្វាយរៀង និងមួយរោងចក្រ ស្ថិតក្នុងខេត្តកណ្តាល​។​

ការនាំចេញកង់របស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៥២០លានដុល្លារ មានកំណើន ១៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សុគង់ ថ្លែងថា កម្ពុជា ជាប្រទេសធំបំផុតលេខ១លើការនាំចូលកង់ទៅសហគមអឺរ៉ុប រួមចំណែក ២៤ភាគរយ នៃកង់នាំចូលទៅអឺរ៉ុប និង ជាប់ចំណាត់ថ្នាក់ទី៥ ជាប្រទេសនាំចេញកង់ធំបំផុត លើពិភពលោក។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]