កម្ពុជាចាប់ដៃជាមួយបារាំងនាំយកគ្រឿងសង្ហារឹមទាន់សម័យមកកាន់ទីផ្សារកម្ពុជា

រូបភាពដោយ Facebook Page Men Sam An Cambodia Deputy Prime Minister

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអលង្ការ Linda Gold Crucible បានចាប់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹមរបស់ប្រទេសបារាំង Conforama ដើម្បីនាំយកគ្រឿងសង្ហារឹមមកកាន់ទីផ្សារកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

កាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនទាំងពីរខាងលើបានចុះអនុស្សារណៈយោគយល់គ្នាជាដៃគូពាណិជ្ជកម្មនៅឯសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ។

ថ្លែងក្នុងពិធីខាងលើ លោកស្រី សុង ធីតា ប្រធានក្រុមហ៊ុន Linda Gold Crucible បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំងពីរបានសិក្សាទីផ្សារយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនខែនៅកម្ពុជា ហើយការចាំដៃគូនេះ គឺជារឿងដ៏គួរឲ្យមោទនភាព ដោយហេតុថា ក្រុមហ៊ុន Conforama គឺជាក្រុមហ៊ុនយក្សមួយដែលជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសបារាំង និងចំណាត់ថ្នាក់លេខ២នៅអឺរ៉ុប។

ជាមួយគ្នានេះដែរ លោក Stanislas Conseiller តំណាងក្រុមហ៊ុន Conforama បានឲ្យដឹងថា ការសម្រេចចិត្តមកវិនិយោគនៅកម្ពុជាគឺដោយហេតុថា កម្ពុជាមានស្ថិរភាពសេដ្ឋកិច្ចនិងកំពុងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលនេះ នឹងធ្វើឲ្យអតិថិជនវ័យក្មេងមានឱកាសទទួលបានគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ និងតម្លៃសមរម្យ។ លោកបានបន្ថែមទៀតថា កត្តាទាំងនេះ នឹងអាចជម្រុញឲ្យក្រុមហ៊ុន Conforama មានលទ្ធភាពក្នុងការពង្រីកហាងយ៉ាងលឿននៅប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ តាមការបញ្ជាក់របស់លោក Stanislas Conseiller ក្រុមហ៊ុន Conforama មានប្រាក់ចំណូល៣៥០០លានអឺរ៉ូក្នុង១ឆ្នាំៗ និងមានសហការីបម្រើការងារជាង ១៤០០០នាក់ នៅតាមហាងប្រមាណជា ៣៣៧ហាងក្នុងប្រទេសទាំង៨នៅលើពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]