កម្ពុជាដាក់ឱ្យអនុវត្តន៍ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសនៅតំបន់ជនបទ។
«គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥» បានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ និងមានសេចក្តីថ្លៃថ្នូរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគ្រប់ក្រក្រសួងស្ថាប័នពាក់ព័ន្ធ សហការឱ្យបានពេញលេញ ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជនបទនេះដែរ បច្ចុប្បន្នក្រសួងបានគ្រប់គ្រងផ្លូវជនបទសរុបប្រវែង ៥០.២៦០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦.៧២៣ គីឡូម៉ែត្រ និងផ្លូវក្រាលបេតុងប្រវែង ១.៨០៤ គីឡូម៉ែត្រ ផ្លូវក្រាលល្បាយគ្រួសប្រវែង ៣១.៧០៤ គីឡូម៉ែត្រ និងផ្លូវដីសប្រវែង ១០.០២៩ គីឡូម៉ែត្រ។ ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បាន សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៩ខ្សែ ក្នុងខេត្តត្បូងឃ្មុំ៕ (អានបន្ថែម)
- Video Advertisement -