កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវ ៧ខ្សែទៀត ប្រវែង ៣៦គីឡូម៉ែត្រ នៅខេត្តតាកែវ

ផ្លូវថ្មីជាង ៧៧ គីឡូម៉ែត្រ ត្រៀមជំរុញសេដ្ឋកិច្ចជនបទនៅខេត្តតាកែវ

ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដំណាល់គ្នានឹងផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ នៅក្នុងខេត្តតាកែវ ក៏បើកការដ្ឋានសាងសង់ផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ពិធីសម្ពោធផ្លូវជនបទ ៧ ខ្សែ ប្រវែងសរុប ៤១,៤ គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូ DBST ពីរជាន់ និងផ្លូវបេតុង ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។ ជាមួយគ្នានោះ ការបើកការដ្ឋានសាងសង់ផ្លូវចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ ស្ថិតក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (World Bank)។ ផ្លូវទាំង ៧ខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់១០០% យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។

ពាក់ព័ន្ធសមិទ្ធផលផ្លូវក្នុងខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន និងឯកឧត្តម ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំដៅជំរុញសេដ្ឋកិច្ចជនបទ។

សូមជម្រាបថា ក្នុងខេត្តតាកែវមានផ្លូវជនបទសរុបចំនួន ៧៨៤ខ្សែ ដែលមានប្រវែងសរុបប្រមាណ ២.៦០០ គីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងប្រមាណជិត ៥០០គីឡូម៉ែត្រ ហើយពិធីសម្ពោធ និងបើកការដ្ឋាននាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ និងប្រជាជនកើនឡើងកាន់តែច្រើន។

ថ្មីៗនេះ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]

ផ្លូវជាតិលេខ២៣ ប្រវែងជិត២០គ.ម ភ្ជាប់ស្រុកកោះធំ-ស្រុកលើកដែក សង់រួចរាល់១០០% ហើយ

កំណាត់ផ្លូវផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង […]

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនៅបន្ទាយមានជ័យជំហានទី២ ជិតបញ្ចប់១០០% ហើយ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេល […]