ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កម្ពុជា កំពុងរៀបចំសាងសង់កំពង់ផែទឹកជ្រៅមួយទៀត «ផែគន្ថីនៅទឹកជ្រៅ» ដែលមានជម្រៅរហូតដល់ ១៤,៥០ ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាប្រហែល៩៣% ធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចតបាននៅកំពង់ផែក្រុងព្រះសីហនុ គ្រោងនឹងសម្រេចក្នុងឆ្នាំ២០២៦។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «ពេលជាមួយគ្នានេះ យើងកំពុងសិក្សាធ្វើផែ ០២ទៀត មួយ ១៦,៥០ ម៉ែត្រ មួយទៀត ១៧,៥០ ម៉ែត្រ។ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ ១៧,៥០ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាអាចផ្ទុកទំនិញបាន ១២ម៉ឺនតោន ១២០ពាន់តោន អាចធ្វើដំណើរពីកំពង់ផែក្រុងព្រះសីហនុឆ្ពោះត្រង់តែម្តងទៅសហរដ្ឋអាមេរិក និងត្រង់ទៅអ៊ឺរ៉ុប»។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សព្វថ្ងៃនេះ ដោយសារទឹករាក់ កម្ពុជាត្រូវដឹកទំនិញទៅសិង្ហបុរី ឬទៅហុងកុង ឬទៅវ៉ង់តាវជាដើម ដើម្បីផ្ទេរទំនិញទៅកប៉ាល់ធំ ដោយប្រើប្រាស់ថវិកាច្រើន ក្នុងការលើកដាក់ទំនិញដល់ទៅពីរដង។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផែបន្ថែមទាំងនេះ នឹងធ្វើការសាងសង់ដោយប្រើប្រាស់ប្រាក់កម្ចីពីប្រទេសជប៉ុន។