កម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Kubota Metawater Joint venture កាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងរោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯកជាផ្លូវការហើយ ដោយគ្រោងបើកការដ្ឋានចុងខែមេសានេះ។

ការចុះហត្ថលេខាលើកិច្ចសន្យាលើគម្រោងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្ងៃទី ១២ ខែមេសា បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់គម្រោងនេះ។ (អានបន្ថែម)

គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះជាគម្រោងខ្នាតធំ សាងសង់លើដីជាង ៣ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ដល់ទៅ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ការសាងសង់នឹងត្រូវចំណាយ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។

គម្រោងនេះត្រូវបានចុះហត្ថលេខាព្រមព្រៀងផ្ដល់ជំនួយតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយបើតាមផែនការ គម្រោងគឺគួរតែបើកការដ្ឋានកាលពីចុងឆ្នាំ ២០២០ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានឱ្យដឹងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]