កម្ពុជានិងប្រទេសធំៗ៣នឹងរួមដៃគ្នាស្រាវជ្រាវរកប្រភពថាមពលដែលមានតម្លៃថោកនិងនិរន្តរភាព

កម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកលនេះ។

ឯកឧត្តម សាយ សំអាល់ ថ្លែងថា៖ «បន្ថែមលើការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភព ថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយ ដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៊ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]