កម្ពុជានឹងមានផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត-បាងកកក្នុងឆ្នាំនេះ

បន្ទាប់ពីបើកសម្ពោធជាផ្លូវការនូវរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ្ណកាលពីដើមខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រសួងក៏គ្រោងនឹងបញ្ចប់ការសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតក្នុងឆ្នាំ ២០១៨ នេះ។

“នៅដំណាក់កាលនេះយើងបានសម្រេចនូវដំណាក់កាលទីមួយពីសិរីសោភ័ណ្ឌទៅប៉ោយប៉ែត។ បើតាមផែនការដែលបានគ្រោងទុក កំណាត់ផ្លូវពីសិរីសោភ័ណ្ឌទៅបាត់ដំបងនឹងត្រូវបញ្ចប់ក្នុងខែមេសានេះ ហើយនៅខែឧសភាត្រូវសម្រេចអោយបានមកដល់ខេត្តពោធិ៍សាត់ ហើយនឹងមកដល់ភ្នំពេញនៅខែកក្កដា” នេះបើតាម ប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលបានថ្លែងក្នុងឱកាសបើកសម្ពោធរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះកាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ។

ទោះយ៉ាងណាក្ដី ឯកឧត្តម ពុំទាន់បានសន្យា ឬបញ្ជាក់ច្បាស់លាស់ទេថាតើនឹងអនុវត្តបានតាមផែនការបាន ១០០ ភាគរយឬទេ។ ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុកនោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។

កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]