កម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង

ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។

«ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។

បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]