កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កាស៊ីណូស្តង់ដាពិភពលោក

រូបភាពមើលពីលើអាកាស​ នៃទីតាំងកាស៊ីណូ ណាហ្គា នៅភ្នំពេញ

ដៃគូជាន់ខ្ពស់នៃក្រុមហ៊ុនពិគ្រោះយោបល់ជំនួញ Global Market Advisors LLC ដែលមានមូលដ្ឋាននៅឡាស វ៉េហ្គាស លោក Andrew Klebanow បាននិយាយថា ជាមួយនឹងការរីកចម្រើន នៃសេដ្ឋកិច្ចក្រុងស្រុក វិស័យទេសចរណ៍ និងការវិនិយោគពីចិន ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ដើម្បីទទួលយកការវិនិយោគឧស្សហកម្មកាស៊ីណូលំដាប់ពិភពលោក។

លោកបានប្រាប់គេហទំព័រ GGRAsia នៅឯពិព័រណ៍ល្បែងពិភពលោកអាស៊ី ២០១៨ (Global Gaming Expo (G2E) Asia 2018) នៅក្រុងម៉ាកាវ កាលពីពេលថ្មីៗនេះថា៖ «សក្តានុពល ដែលក្នុងនោះមាន សេដ្ឋកិច្ចក្នុងស្រុកកំពុងលូតលាស់ ការរីកចម្រើនខាងវិស័យទេសចរណ៍ កំណើនវិយោគពីចិន និងក្តីរំពឹងនៃច្បាប់កាស៊ីណូមួយ ផ្តល់ឲ្យជាមូលដ្ឋានក្របខណ្ឌគតិយុត្តិច្បាស់លាស់មួយសម្រាប់ឧស្សាហកម្មនេះ»។

លោក ក៏បានបន្តពន្យល់ថា គោលនយោបាយ «China-Ready» របស់កម្ពុជា អាចនឹងទាក់ទាញភ្ញៀវទេសចរចិនជាង ២លាននាក់មកកាន់កម្ពុជាជារៀងរាល់ឆ្នាំ ដែលជាផលល្អសម្រាប់អាជិវកម្មកាស៊ីណូនេះ។

លោក Klebanow បាននិយាយថា បច្ចុប្បន្ន កម្ពុជា មានតំបន់សក្តានុពលច្រើនណាស់ ដូច្នេះប្រទេសនេះក៏ចាស់ទុំល្មមសម្រាប់ការវិនិយោគលើអាជិវកម្មកាស៊ីណូលំដាប់អន្តរជាតិ ជាពិសេសគឺនៅតាមទីតាំងជាយក្រុងភ្នំពេញ ដែលជាទីតាំងដែលក្រុមហ៊ុន NagaCorp Ltd មានសិទ្ធិពិសេសសម្រាប់ធ្វើអាជិវកម្មលើវិស័យកាស៊ីណូ។

លោក Andrew Klebanow អ្នកពិគ្រោះយបល់ជាន់ខ្ពស់នៃក្រុមហ៊ុន Global Market Advisors LLC

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]