កម្ពុជារំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤

ប្រទេសកម្ពុជា បានរំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរ​ជាតិអប្សរា ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

លោកបានថ្លែងថា គណៈកម្មធិការគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក ទាំងមូល បានយល់ឃើញថា ជាលទ្ធផលរយៈពេល ៣០ឆ្នាំកន្លងមកនេះ កម្ពុជាមានភាពល្អប្រសើរ និងរឹងមាំសម្រាប់ខ្លួនឯង។

លោកបានបន្ថែមថា អ្វីដែលជាចំណុចកត់សម្គាល់ នោះគឺថាក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជារំពឹងថានឹងទទួលបានព័ត៌មានយ៉ាងល្អប្រសើរពីគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលនឹងសម្រេចបញ្ចូលរមណីយដ្ឋានកោះកេរ្តិ៍ជាជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ផ្នែកវប្បធម៌។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]