កម្ពុជាសម្រេចដាក់វិធានការតឹងរឹងទូទាំងប្រទេស ១៤ថ្ងៃទៀត ដើម្បីបង្ការវីរុសកូវីដបំប្លែងថ្មី Delta

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃទី ២៨ កក្កដា នេះ សម្រេចចេញសារាចរឱ្យគ្រប់ខេត្តក្រុងអនុវត្តវិធានការតឹងរឹងថ្មី ខណៈកម្ពុជាមានឱកាសប្រឈមនឹងរលកថ្មី និងទ្រង់ទ្រាយធំពីមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។

វិធានការថ្មីនេះ នឹងត្រូវអនុវត្តទាំងយប់ ថ្ងៃទី២៩ ដល់ថ្ងៃទី ១២ សីហា ដែលរួមមាន៖

-សម្រេចដាក់បម្រាមគោចរចាប់ពីម៉ោង៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ សម្រាប់រាជធានីភ្នំពេញ និងទីរួមខេត្ត ប៉ុន្តែមានករណីលើកលែងមួយចំនួន ។

-បិទខ្ទប់ខេត្តព្រំដែនថៃទាំង៨ ដែលមានហានិភ័យឆ្លងកូវីដបំប្លែងថ្មី Delta ខេត្តទាំងនោះរួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ។

-ផ្អាកសកម្មភាពការងារ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាខេធីវី ក្លិបរាត្រី ក្លិបបៀរហ្គាឌិន កន្លែងកម្សាន្តផ្សេង ហាងផឹកស៊ី រោងភាពយន្ត រោងកុន សារមន្ទីរ ក្លិបកីឡា មជ្ឈមណ្ឌលហាត់ប្រាណ ការប្រមូលផ្តុំមនុស្សលើសពី ១០នាក់

-ផ្អាកការទទួលទានអាហារនៅហាងអាហារ លើកលែករណីមួយចំនួន (អានសេចក្តីសម្រេច)

ដូច្នេះ គ្រប់ខេត្តរាជធានីទាំងអស់ត្រូវចាត់វិធានការសុវត្ថិភាពរដ្ឋបាល និងសុខាភិបាលក្នុងតំបន់ភូមិសាស្ត្ររៀងៗខ្លួន។

គួរជម្រាបថា គិតមកទល់នឹងពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ចំនួន ៧៥ ១៥២នាក់ និងអ្នកជំងឺដែលព្យាបាលជាសះស្បើយ មានចំនួនសរុប ៦៧ ៦៩២ នាក់ ខណៈអ្នកបាត់បង់ជីវិតកើនដល់ ១ ៣៣៩ នាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]