កម្ពុជាស្ថិតក្នុងចំណោមទិសដៅទេសចរណ៍កំពូលទាំង ១០ ដែលមានសណ្ឋាគារផ្កាយ ៥ តម្លៃសមរម្យ

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ថាជាទិសដៅទេសចរណ៍មួយក្នុងចំណោមទិសដៅកំពូលទាំង ១០ នៅលើពិភពលោក ដែលសណ្ឋាគារលំដាប់ផ្កាយ ៥ តម្លៃសមរម្យ និងជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ដែលស្ថិតក្នុងការតារាងចំណាត់ថ្នាក់នេះ។

យោងតាមការសិក្សាដែលធ្វើឡើងដោយ The Hotel Guru ក្នុងការតារាងចំណាត់ថ្នាក់នេះ គឺមានបណ្តាប្រទេសអឺរ៉ុបចំនួន ៧ ឈរនៅលំដាប់កំពូល ហើយក្រៅពីតំបន់អឺរ៉ុប មានចំនួន ៣ប្រទេស គឺកូឡុំប៊ី ប៉ារ៉ាហ្គាយ និងកម្ពុជា។

តាមការសិក្សានេះ ប្រទេសកម្ពុជា បានផ្តល់ជូននូវបទពិសោធន៍នៃសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមាន តម្លៃថោក និងល្អបំផុតមួយចំនួននៅលើពិភពលោក។

ដើម្បីស្វែងរកសេវាសណ្ឋាគារប្រណីតដែលមានតម្លៃសមរម្យ សម្រាប់ឆ្នាំ២០២០ ការសិក្សាបានធ្វើឡើងនៅក្នុងប្រទេសចំនួន៩៩ ប្រទេស និងបានស្រង់នៅមតិយោបល និងការវាយតម្លៃរបស់ភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារទាំងនោះ។
គួរបញ្ជាក់ផងដែរ បើតួលេខពីក្រសួងទេសចរណ៍ កម្ពុជាមានសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ៣៦ សណ្ឋាគារ គិតត្រឹមឆ្នាំ ២០១៩ ឬស្មើនឹងមានចំនួន ៨ ០៤២ បន្ទប់។

ក្នុងនោះ សណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ២២ គឺមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលទាក់ទាញបំផុតសម្រាប់វិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការទស្សនាប្រសាទអង្គរវត្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]