កម្ពុជាស្នើក្រុមហ៊ុនចិនឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្មីៗនេះ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចិន AVIC International Holding Corporation ឱ្យជួយផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល។

សំណើនេះធ្វើឡើង ក្នុងជំនួបរវាងអ្នកចាត់ការទូទៅក្រុមហ៊ុនលោក Ted Chen និងឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ២៧ ខែតុលា កន្លងមកនេះ។

លើសពីនេះក្រុមហ៊ុនក៏មានគោលបំណងចង់មកសិក្សាសក្តានុពល និងលទ្ធភាពវិនិយោគលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជាផងដែរ។

លោក Ted Chen បានជម្រាបជូន ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ថា ក្រុមហ៊ុនចង់មកស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ហើយលើសពីនេះ ក្រុមហ៊ុនក៏ចង់ពិនិត្យលទ្ធភាព និងសក្តានុពលវិនិយោគ ឬធ្វើជាដៃគូអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិលផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុន ហើយនឹងជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរស៊ីវិលទៅតាមលទ្ធភាពដែលអាចធ្វើបាន។

គួរបញ្ជាក់ផងដែរថា AVIC International Holding Corporation គឺជាក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ។ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យធំៗបួនគឺ អាកាសចរណ៍អន្តរជាតិ ព័ត៌មានអេឡិចត្រូនិក ពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មសេវាកម្មទំនើប ដែលមានសាខានៅជាង ៦០ប្រទេសជុំវិញពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]