ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានសម្បទានទៅប្រទេសចិន សម្រាប់គម្រោងកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រា ភាគខាងត្បូងរាជធានីភ្នំពេញ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៩ កុម្ភៈនេះ ថា ក្រសួងបានផ្ញើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំថវិកាបន្ទាន់ពីប្រទេសចិនរួចហើយ ដើម្បីយកកសាងស្ពាននេះហើយ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ »យើងបានបញ្ជូនឯកសារទៅហើយ គម្រោងនេះនឹងជាគម្រោងអទិភាពក្នុងឆ្នាំ២០២២»។
គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) នេះរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)