កម្ពុជា-កូរ៉េ រួមគ្នាររៀបចំផែនការមេបង្កើតប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅកម្ពុជា។ នេះបើយោងតាមការរៀបចំធ្វើសិក្ខាសាលានៅក្រសួងសាធារណការ កាលពីថ្ងៃទី ២៦-២៧ កក្កដា ២០២២។
សិក្ខាសាលានេះរៀបចំនិងដឹកនាំដោយ លោក គង់ សុផល អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃវិទ្យាស្ថាន KRIHS នៃសាធារណរដ្ឋកូរ៉េ។
ទិសដៅដ៏សំខាន់ក្នុងការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅប្រទេសកម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនផងដែរ។
- Video Advertisement -

