កម្ពុជា-ចិន ចុះ MOU រួមគ្នាពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញបច្ចេកទេសសាងសង់ផ្លូវដែក

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University (BJTU)និងក្រុមហ៊ុន Beijing Urban Construction Group បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាត្រីភាគី ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សលើឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែកជាដើម។

ថ្លែងក្នុងពិធីចុះ MOUនេះ ដែលធ្វើឡើងកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីធានាគុណភាព នៃការអប់រំ ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់សិស្សានុសិស្សក្នុងការពង្រីកឱកាសការងារ ជំនាញ ចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្នផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវលើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត។

ចំណែកឯ លោក HUANG Taiyan តំណាងភាគីចិន បានលើកឡើងដែរថា ៖ សាកលវិទ្យាល័យ BJTU នឹងរង់ចាំការពង្រឹងទំនាក់ទំនងជាមួយវិទ្យាស្ថានសាធារណការ និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស លើឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែកនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា៖ តាមពិធីចុះអនុស្សរណៈយោគយល់គ្នាត្រីភាគីចិន ក៏បានបន្តប្តេជ្ញាថា នឹងបណ្តុះបណ្តាលលើផ្នែកវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី សេដ្ឋកិច្ច និងការគ្រប់គ្រង នាពេលអនាគត សាកលវិទ្យាល័យនឹងស្វាគមន៍និស្សិតឆ្នើមកម្ពុជាពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បន្ថែមទៀតដើម្បីទៅសិក្សានៅ BJTU៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]