កម្ពុជា-ចិន​ សម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

កម្ពុជា​ និងចិន បានសម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីពង្រឹង និងបង្កើនចំណងមិត្តភាព និងផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមពិធីសម្ពោធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក ចំណែកឯច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យទៅទស្សនា និងស្វែងយល់ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ចិន ព្រមទាំងប្រទេសទន្លេឡានឆាង-មេគង្គដទៃទៀតផងដែរ។

ចំណែកឯកឧត្តម XIA YUNHAI ( សៀ យូនហៃ ) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន ក៏បានលើកឡើងដែរថា  ច្រករបៀងនេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏រួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។

សូមបញ្ជាក់ថា ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុ​ង​តំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមានពិព័រណ៍រូបថតក្រោមប្រធានបទ “ជំនួ​​ប​​បេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” និងតំបន់ពិព័រណ៍បែប Static ជាដើម​។

ក្នុងនោះ ការតាំងពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។

តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន ៣ គឺ “ប៉ាក់” “ចម្លាក់” និង “ពណ៌ចម្រុះ” ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]