កម្ពុជា-ចិន សហការគ្នាជំរុញការវិនិយោគលើវិស័យសំខាន់ៗចំនួន៨

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) បានបើកកិច្ចពិភាក្សា ដើម្បីរួមគ្នាជំរុញការវិនិយោគលើវិស័យសំខាន់ចំនួន៨ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៍ និងសុខាភិបាលជាដើម។

ជំនួបពិភាក្សា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរ បានផ្តោតកិច្ចពិភាក្សាលើគម្រោងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា កសិកម្ម វប្បធម៍ និងសុខាភិបាលជាដើម ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមករវាងកម្ពុជា-ចិន ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។

តាមរយៈកិច្ចប្រជុំនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំ NDRC ជួយជំរុញវិនិយោគិនចិនដែលមានសក្ដានុពលចូលមកបណ្ដាក់ទុនបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសលើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្ម មានជាអាទិ៍គម្រោងទាំង ១៧៤ ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣។ ឯកឧត្តមថា គម្រោងទាំង១៧៤នេះ មានការសំយោគបញ្ចូលគ្នាទាំងគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានតម្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារ។

ជាការឆ្លើយតប លោក ចូវ ហៃពីង (Zhou Haibing) អនុប្រធាន NDRC បានលើកឡើងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់កម្ពុជា-ចិន និងការគាំទ្ររបស់កម្ពុជាលើគោលនយោបាយចិនតែមួយ ខណៈលោកថា នឹងបន្តជំរុញកិច្ចការងារនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេសចិន ដើម្បីធានាវឌ្ឍនភាព និងនិរន្តរភាពនៃគម្រោងនៅកម្ពុជា។

គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]