កម្ពុជា ជំរុញក្រុមហ៊ុនចិនពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុន ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន សាន់វ៉ា គ្រុប មានមូលដ្ឋាននៅទីក្រុងហុងកុង ពង្រីកការវិនិយោគថែមទៀត លើវិស័យអចនលទ្រព្យ នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យលើជំនួយមួយចំនួននៅកម្ពុជា។

នេះជាការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី ដឹកនាំដោយ លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប កាលពីថ្ងៃទី២០ ខែតុលា។

យោងតាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន  បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។

ឯកឧត្តម មានប្រសាសន៍ថា៖ “តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា), ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីក ការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ “។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ស្នើក្រុមហ៊ុនពិចារណា វិនិយោគផងដែរ លើវិស័យកសិកម្ម និងទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ”។

លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប លើកឡើងថា ក្រុមហ៊ុន  សាន់វ៉ា គ្រុប បានបង្កើត ឡើងចាប់តាំងពីឆ្នាំ១៩៥៧ ហើយបាននឹងកំពុងធ្វើប្រតិបត្តិការ អាជីវកម្មលើវិស័យសំខាន់ៗរួមមាន វិស័យចំណីអាហារ ជាពិសេសគ្រឿងសមុទ្រ កាហ្វេ តែ, វិស័យអចនលទ្រព្យ ហរិញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ នៅប្រទេសចិន ម៉ាកាវ ហុងកុង ជប៉ុន កាណាដា និងវៀតណាម ជាដើម។ល។

ដោយឡែកចំពោះ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី បានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ ២០០៥ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]