កម្ពុជា ផ្តោតសំខាន់លើការកសាងផ្លូវមានគុណភាព ជាជាងប្រវែងផ្លូវវែង និងតម្លៃថោក
សម្ដេចនាយករដ្ឋមន្រ្ តីហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្រ្តពីការកសាងផ្លូវ ដោយផ្ដោតលើប្រវែង និងប្រើថវិកាទាប មកកសាងផ្លូវដែលមានមានគុណភាពប្រើជាប់បានយូរវិញ ទោះមានតម្លៃថ្លៃជាងមុនក្ដី។
ថ្លែងនៅក្នុងពិធីសម្ពោធកំណាត់ផ្លូវលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងផ្លូវមានគុណភាព គឺដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់កើនឡើង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «យុទ្ធសាស្រ្តធ្វើផ្លូវ តាំងពីទសវត្សឆ្នាំ៩០ ដល់ឆ្នាំពីរពាន់ផ្លាយ យើងគិតតែធ្វើផ្លូវឱ្យបានវែង ឱ្យបានច្រើន ព្រោះលុយរបស់យើងពេលនោះតិច ប៉ុន្តែឥឡូវយើងនឹងធ្វើឱ្យជាប់បានយូរ»។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ត្រូវបានកសាង និងពង្រឹងគុណភាពឡើងវិញ ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសចិន ២១៥លានដុល្លារ។ (អានបន្ថែម)
- Video Advertisement -

