កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម, ពិសេសជំរុញការនាំចេញដំឡូងមីកម្ពុជាទៅទីផ្សារវៀតណាម

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្តេជ្ញារួមគ្នាភ្ជាប់ទំនាក់ទំនងធុរកិច្ច និងជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចដឹកនាំដោយឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសហព័ន្ធដំឡូងមីកម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

តាមរយៈដំណើរបេសកកម្មនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងធុរកិច្ច និងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដើម្បីស្វែងរកឱកាសទីផ្សារ និងជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ទីផ្សារប្រទេសវៀតណាមឱ្យកាន់តែខ្លាំងថែមទៀត។

ក្នុងឱកាសនោះ កម្ពុជា-វៀតណាម បានធ្វើបទបង្ហាញស្តីពីសក្តានុពលវិស័យដំឡូងមីរបស់ប្រទេសទាំងពីរ បន្ទាប់មកក៏បានធ្វើទស្សនកិច្ចរោងចក្រផលិត ដើម្បីពិនិត្យមើលថាម៉ាស៊ីនកែច្នៃដំឡូងមី សម្ងួតដំឡូងមី និងពោត អាចផលិត និងកែច្នៃដំឡូមីបច្ចុប្បន្នឱ្យមានស្តង់ដាខ្ពស់អាចនាំចេញបានផងដែរ។

គួររំលឹកថា ក្រៅពីការវិនិយោគ វៀតណាមក៏ជាដៃ​គូ​ពាណិជ្ជកម្មកំពូល ដោយឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជាផងដែរ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសវៀតណាម បានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ជាមួយគ្នានេះ កម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នា បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ២០ពាន់លានដុល្លារ ក្នុងពេលខាងមុខនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់រីកចំរើនបន្ថែមទៀត។នេះ បើយោងតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ង្វៀន មិញវ៉ូ  ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]