កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងជំរុញការទិញ-លក់ដំឡូងមីរវាងភាគីទាំងពីរ ឱ្យបាន៩លានតោនក្នុងមួយឆ្នាំ។

MoU ធ្វើឡើងនៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា, តំណាងធនាគារ ARDB, ធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។

លោកជំទាវស្រី ចម និម្មល បានឱ្យដឹងថា MoU រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាមនាពេលនេះ នឹងពង្រឹងកែលម្អផលិតកម្ម ការកែច្នៃ ព្រមទាំងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេស វានឹងជួយជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាទៅវៀតណាមដល់កម្រិតប្រមាណ៩លានតោនក្នុង១ឆ្នាំ។

ក្រៅពីការចុះហត្ថលេខារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ក្រុមហ៊ុនកម្ពុជា-វៀតណាមចំនួន៤ទៀត ក៏បានចុះហត្ថលេខាក្នុងពេលជាមួយគ្នាផងដែរ ដោយទទួលទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងរង្វង់ជាង៣លានតោនក្នុង១ឆ្នាំ។

គួរបញ្ជាក់ថា ការចុះអនុស្សរណៈជំរុញការនាំចេញ ទិញ-លក់ដំឡូងមីស្រស់កម្ពុជាទៅវៀតណាមនាពេលនេះ កើតឡើងក្រោយដំណើរបេសកកម្មរបស់គណៈប្រតិភូក្រសួងពាណិជ្ជកម្ម នៅប្រទេសវៀតណាម កាលពីខែកញ្ញាកន្លងទៅ ដើម្បីផ្គូផ្គង និងភ្ជាប់ទំនាក់ទំនងធុរកិច្ច ស្វែងរកឱកាសទីផ្សារ ជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]