កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣ ដើម្បីជំរុញវិស័យមូលបត្របៃតងនៅកម្ពុជា

កម្ពុជា, UN, និង GGGI សម្រេចជ្រើសក្រុមហ៊ុនឈានមុខគេ៣នៅកម្ពុជា ដើម្បីដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងជំរុញវិស័យមូលបត្របៃតង និងនិរន្តរភាព (Cambodia Sustainable Bond Accelerator, CSBA)។

គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយតករមូលបត្រកម្ពុជា (SERC) បានសហការជាមួយការធានាឥណទាន និងកន្លែងវិនិយោគ (CGIF) និង GuarantCo រួមគ្នាជំរុញដំណើរការអនុវត្តកម្មវិធីមូលបត្របៃតងនៅកម្ពុជា (Cambodia Sustainable Bond Accelerator, CSBA) ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនចេញមូលបត្របំណុលបៃតង និងនិរន្តរភាព ក្នុងវិស័យឯកជននៅកម្ពុជា។ កម្មវិធីនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការក្នុងខែមីនា ឆ្នាំ 2023 ក្នុងបំណង ។

គួរបញ្ជាក់ថា កម្មវិធី CSBA បានជ្រើសរើសក្រុមហ៊ុនឈានមុខគេនៅកម្ពុជាចំនួនបី ដើម្បីដំណើរការចេញមូលបត្របៃតង និងនិរន្តរភាពរបស់ខ្លួន។

១) ក្រុមហ៊ុនអម្រឹត ភីអិលស៊ី (Amret PLC) ដែលជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏លេចធ្លោរបស់កម្ពុជា កំពុងរៀបចំចេញបណ្ណបំណុលនិរន្តរភាពចំនួន ៥០ លានដុល្លារអាមេរិក។

2) ក្រុមហ៊ុន Golden Tree Co. Ltd. ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ គ្រោងនឹងទទួលបានការគាំទ្រក្នុងការចេញបណ្ណបំណុលបៃតង ដែលមានតម្លៃ ២៥លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍អគារបៃតង។

៣) ក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈដែលត្រួតពិនិត្យការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងទទួលបានជំនួយក្នុងការចេញបណ្ណបំណុលនិរន្តរភាពចំនួន ២០លានដុល្លារ។

​ លោកបណ្ឌិត Frank Rijsberman អគ្គនាយកក្រុមហ៊ុន GGGI មានប្រសាសន៍ថា “កម្មវិធីជំរុញល្បឿនមូលបត្រប្រកបដោយនិរន្តរភាពនៅកម្ពុជា សំរេចបាននូវទំហំមូលបត្រប្រហែលជា ៩៥លានដុល្លារ ដែលស្មើនឹងជិត ៥០ ភាគរយនៃមូលបត្របំណុលបច្ចុប្បន្នដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា” ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក SERC ក៏បានលើកឡើងដែរថា ការរីកលូតលាស់ទីផ្សារមូលបត្រនេះ “CSBA គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរីកលូតលាស់ទីផ្សារមូលបត្រនៅប្រទេសកម្ពុជា និងការសម្រេចបាននូវគោលដៅដើម្បីធ្វើការលើកទឹកចិត្តឱ្យមានការប្រើប្រាស់នូវមូលបត្រពណ៌បៃតង និងមូលបត្រនិរន្តរភាព ដើម្បីជួយដល់កំណើនវិស័យឯកជន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា”។

រាជរដ្ឋាភិបាល​កម្ពុជា ​បានកំណត់យកសកម្មភាពនៃបំរែបម្រួល​អាកាសធាតុ ទាំងក្នុងផ្នែកកាត់បន្ថយ និង​ការ​បន្ស៊ាំ​ជា​អាទិភាព​កំពូល​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ ជាមួយនឹងគម្លាតហិរញ្ញប្បទានប្រហែល ៧,៨ ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន កម្ពុជាទទួលស្គាល់តួនាទីសំខាន់ដែលមូលបត្រ អាចដើរតួយ៉ាងសំខាន់ក្នុងការកៀងគរការវិនិយោគសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។

គំនិតផ្តួចផ្តើមកម្មវិធី CSBA នេះ  បង្ហាញពីអនាគតដ៏ជោគជ័យមួយសម្រាប់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ និងការចូលរួមរបស់វិស័យទីផ្សារមូលបត្រក្នុងចីរភាពបរិស្ថាន របស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]