កម្មវិធី PropertyGuru Cambodia Property Awards លើកទី៥ នឹងប្រារព្ធឡើងនៅថ្ងៃទី ៤ ខែកញ្ញា នេះ
កម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ នឹងប្រារព្ធឡើងនៅថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ។
បើតាមផែនការដំបូង កម្មវិធីគឺត្រូវធ្វើឡើងក្នុងខែមិថុនា កន្លងមកនេះ ប៉ុន្តែដោយសារតែមានការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ម្ចាស់កម្មវិធីសម្រេចចិត្តពន្យារមកខែកញ្ញា ដើម្បីធានានូវសុវត្ថិភាព និងសុខាមាលភាព របស់ភ្ញៀវកិត្តិយស ក៏ដូចជាបុគ្គលិក។
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យក៏ធំបំផុតនៅកម្ពុជានេះ នឹងត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ហើយនឹងប្រព្រឹត្តទៅដោយប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាងការឆ្លងវីរ៉ុសកូវីដ១៩។
កាលបរិច្ឆេទសំខាន់ៗ សម្រាប់ការរៀបចំកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ នេះ មានដូចខាងក្រោម៖
• ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ – បិទបញ្ជីបេក្ខភាព
• ថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០២០ – បិទការចុះឈ្មោះ
• ថ្ងៃទី ១៣ – ២៤ ខែកក្កដាឆ្នាំ ២០២០ – ចុះត្រួតពិនិត្យទីតាំងផ្ទាល់
• ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ – ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ
• ថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២០ – កម្មវិធីពិសាភោជនាអាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
• ថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២០ – កម្មវិធីប្រកួតផ្ដាច់ព្រ័តនៅទីក្រុងបាងកក ប្រទេសថៃ
ពិធីសារសុខភាពដែលមានការប្រុងប្រយ័ត្ននឹងត្រូវអនុវត្តតាមយ៉ាងតឹងរ៉ឹងដែលនាំទៅដល់និងនៅថ្ងៃនៃព្រឹត្តិការណ៍ហ្គាឡា។
ចំពោះការវាយតម្លៃ សមាសភាពអ្នកដែលចូលរួម នឹងត្រូវបានវិនិច្ឆ័យជាធម្មតាដោយផ្អែកលើលក្ខខណ្ឌនានាដែលបានចែង។ ដោយឡែក រយៈពេលបើកទទួលបេក្ខភាពចូលរួមថ្មី ត្រូវបានពន្យារឱ្យយូរជាងមុខ ដើម្បីទាក់ទាញអ្នកចូលរួមឱ្យបានច្រើន។
គួរបញ្ជាក់ផងដែរថា ដោយសារតែកម្មវិធីប្រគល់ពានរង្វាន់ត្រូវបានពន្យារពេល សិទ្ធិនៃការប្រើប្រាស់ឈ្មោះថាជាអ្នកឈ្នះពានរង្វាន់ក៏ត្រូវពន្យារផងដែរ។
Jules Kay នាយកគ្រប់គ្រង PropertyGuru Asia Property Awards បានមានប្រសាសន៍ថា៖ «សុវត្ថិភាពភ្ញៀវគឺជាអាទិភាពទី ១ របស់យើង ហើយយើងនឹងធានាថា ការរៀបចំព្រឹត្តិការណ៍នៃការប្រគល់ពានរង្វាន់នេះ នឹងមានសុវត្ថិភាព»។
សម្រាប់ព័ត៌មានបន្ថែមសូមផ្ញើអ៊ីមែល Awards@propertyguru.com ឬចូលមើលគេហទំព័រផ្លូវការ៖ AsiaPropertyAwards.com

