ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
នៅតែជាងមួយខែទៀត សន្និបាតរបស់សមាគមអ្នកសាងសង់កម្ពុជា និងកម្មវិធីតាំងពិពណ៌ឧស្សាហកម្មសំណង់កម្ពុជាលើកទី៦ ត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ការតាំងពិពណ៌ពាណិជ្ជកម្មសំណង់ធំជាងគេរបស់ប្រទេសនេះនឹងប្រមូលផ្តុំនូវអ្នកជំនាញមកពីឧស្សាហកម្មសំណង់ និងមន្រ្តីរដ្ឋាភិបាល។
បន្ទាប់ពីទទួលជោគជ័យក្នុងការរៀបចំពិពណ៌ឧស្សាហកម្មសំណង់កម្ពុជារយៈពេលបីឆ្នាំជាប់គ្នាមក អ្នករៀបចំកម្មវិធីនេះរំពឹងថានឹងទាក់ទាញស្តង់តាំងពិពណ៌ជាង ៣០០ស្តង់ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០១៧នេះ ដើម្បីបង្ហាញពីផលិតផលនិងសេវាកម្មសំណង់និងអចលនទ្រព្យរាប់រយមកពីជុំវិញពិភពលោក។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដែលរៀបចំដោយ CCA និងរួមបញ្ចូលនូវសន្និបាតប្រចាំឆ្នាំដើម្បីប្រកាស ពិភាក្សា និងអបអរសមិទ្ធផលរបស់ខ្លួនក្នុងពេលមួយឆ្នាំកន្លងមក។ ពិពណ៌ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៧ ផ្តល់ឱកាសឲ្យក្រុមហ៊ុនក្នុងការធ្វើទីផ្សារផលិតផលនិងសេវាកម្មរបស់ពួកគេជាមួយអ្នកទស្សនាពិពណ៌ និងអតិថិជនសក្តានុពលប្រហែល ១៥,០០០នាក់ នៅក្នុងបរិយាកាសប្រកបដោយការផ្តោតការយកចិត្តទុកដាក់ និងគុណភាព។
ការតាំងពិពណ៌នៅក្នុងពិពណ៌នេះ អាចនាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដដល់ក្រុមហ៊ុនហើយ CCA លើកទឹកចិត្តដល់អ្នកផលិត និងឈ្មួញសម្ភារៈ អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងសម្ភារៈ M&E អ្នកផ្គត់ផ្គង់ទឹកនិងបំពង់ទឹក អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ អ្នកប្រឹក្សាយោបល់ផ្នែកស្ថាបត្យកម្មនិងការរចនាផ្ទៃក្នុង ក្រុមហ៊ុនធានារ៉ាប់រង និងអាជីវកម្មដែលពាក់ព័ន្ធផ្សេងទៀត ឲ្យចូលរួមចុះឈ្មោះដាក់ស្តង់តាំងបង្ហាញ។ ពិពណ៌នេះផ្តល់ឱកាសឲ្យអ្នកតាំងពិពណ៌បានជួបជាមួយអ្នកផ្សេងទៀតនៅក្នុងវិស័យនេះ ព្រមទាំងបង្កើតទំនាក់ទំនងជាមួយអតិថិជនថ្មីៗ។

ពិពណ៌ពាណិជ្ជកម្មនេះគឺជាការតាំងពិពណ៌អចលនទ្រព្យ និងសំណង់អគាររបស់ប្រទេស ហើយត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ដោយ CCA ដែលជាក្រុមអ្នកសាងសង់គ្រប់គ្រងដោយឯកជនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ ២០១៤ ពិពណ៌នេះមានស្តង់ចំនួន ២២០ មកពីក្រុមហ៊ុនតាំងបង្ហាញជាង ១០០ ខណៈដែលការតាំងបង្ហាញឆ្នាំ ២០១៥ បានទាក់ទាញឲ្យមានស្តង់ជិត ២៥០ស្តង់មកពីក្រុមហ៊ុនតាំងពិពណ៌ជាង ១០០។ ដោយឡែក ការតាំងពិពណ៌ពាណិជ្ជកម្មកាលពីឆ្នាំមុនទទួលបានជោគជ័យដោយមានស្តង់ចំនួន ២៩០ស្តង់ ដើម្បីស្វាគមន៍ដល់អ្នកទស្សនាចំនួន ១១,១៧៩នាក់ ដែលក្នុងនោះមាន ៧,១៦៩នាក់គឺជាអ្នកជំនាញមកពីឧស្សាហកម្មសំណង់និងអចលនទ្រព្យ។
ព្រឹត្តិការណ៍ពាណិជ្ជកម្មរយៈពេល ០៣ថ្ងៃនេះ គឺធ្វើឡើងដើម្បីឲ្យមានភាពផ្លាស់ប្តូរសម្រាប់អ្នកជំនាញអាជីវកម្មក្នុងការចែករំលែក រៀនសូត្រ និងទទួលបានជោគជ័យនៅក្នុងវិស័យសំណង់អគារនិងអចលនទ្រព្យ។ កម្មវិធីនេះនឹងមានការចូលរួមពីក្រុមហ៊ុនសាងសង់ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនស្ថាបត្យកម្ម និងក្រុមហ៊ុនធានារ៉ាប់រងដែលមានបំណងបង្ហាញពីបច្ចេកវិទ្យានិងសេវាកម្មដែលកំពុងវិវត្តន៍នៅក្នុងវិស័យនេះ។