ការកក់ស្តង់ចាប់ផ្តើមហើយសម្រាប់ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសថា ឥឡូវនេះស្តង់ពិព័រណ៍មានសម្រាប់ការកក់ហើយសម្រាប់ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

ពិព័រណ៍នេះប្រារព្ធឡើងរួមគ្នាជាមួយនិងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៧របស់សមាគម ហើយពិព័ណ៌នេះជាព្រឹត្តិការណ៍សំណង់ និងអចលនទ្រព្យលំដាប់កំពូលមួយរបស់ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសមាគមឯកជនដ៏ធំមួយដែលតំណាងឲ្យឧស្សាហកម្មនេះនៅកម្ពុជា។

ព្រឹត្តិការណ៍នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ហើយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានប្រមូលផ្តុំនូវអ្នកជំនាញមកពីឧស្សាហកម្មសំណង់ និងមន្រ្តីរដ្ឋាភិបាល។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះនឹងមានស្តង់ចំនួន៣០០ស្តង់សម្រាប់ក្រុមហ៊ុន និងស្ថាប័នដែលមានចំណាប់អារម្មណ៍ក្នុងការបង្ហាញនូវសម្ភារ និងសេវាកម្មជាច្រើន។

Cambodia Construction Industry Exhibition in 2017

កម្មវិធីពិព័រណ៍ពាណិជ្ជកម្មរយៈពេលបីថ្ងៃនេះត្រូវបានធ្វើឡើងដើម្បីផ្តល់វេទិកាសម្រាប់អ្នកអាជីវកម្មបង្ហាញនូវផលិតផលរបស់ខ្លួន ចែករំលែកបទពិសោធន៍ រៀនសូត្រ បង្កើតបណ្តាញទំនាក់ទំនង និងទទួលបានជោគជ័យនៅក្នុងវិស័យរបស់ខ្លួន។ ពិព័រណ៍ដែលមានលក្ខណៈអន្តរជាតិនេះត្រូវបានរៀបចំឡើងរយៈពេល៤ឆ្នាំជាប់ៗគ្នាមកហើយដោយមានគោលបំណងបង្កើនឱកាសក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។

ផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះគឺកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃដំបូងនៃព្រឹត្តិការណ៍ពិព័ណ៌នេះ។ អ្នកតំណាងជាន់ខ្ពស់ជាង ៥០០នាក់ នៃសមាជិកសមាគម មកពីក្រុមហ៊ុនជាង១០០ដែលសុទ្ធសឹងជាក្រុមហ៊ុនធ្វើអាជីវកម្មពាក់ព័ន្ធនឹងវិស័យសំណង់ ព្រមទាំងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ។

Cambodia Construction Industry Exhibition in 2017

កាលពីការតាំងពិព័រណ៍លើកទី៤ នៅឆ្នាំ២០១៧ ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការតាំងពិព័រណ៍ដែលគាំទ្រដោយសមាគមអ្នកសាងសង់កម្ពុជាមានរយៈពេល៣ថ្ងៃនេះ ជាមួយស្តង់ជាង៣០០ស្តង់ដែលបង្ហាញនូវផលិតផលប្រមាណ ៦០០ប្រភេទ ផ្សេងៗគ្នារបស់អ្នកផលិតមកពីជុំវិញពិភពលោក ។ ពិព័ណ៌នេះធ្វើឡើងដោយឈរលើភាពជោគជ័យនៃឆ្នាំមុនៗ ដើម្បីពង្រឹងខ្លួនជាព្រឹត្តិការណ៍វិស័យសំណង់និងអចលនទ្រព្យលំដាប់កំពូលរបស់ប្រទេស។

ក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិចំនួនជាង ១៦៨ បានចូលរួមតាំងបង្ហាញនូវសម្ភារសំណង់ និងបច្ចេកវិទ្យាជាច្រើនប្រភេទ ព្រមទាំងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនិងសេវាកម្មទាក់ទងនឹងវិស័យសំណង់និងអចលនទ្រព្យ ដែលក្នុងនោះក៏មានភ្នាក់ងារអចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។ ភ្ញៀវទស្សនាប្រហែល ៥.០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដែលឈានមុខគេក្នុងវិស័យនេះ ដែលជាព្រឹត្តិការណ៍ផ្តល់ឲ្យអ្នកតាំងពិព័រណ៍ និងភ្ញៀវទស្សនា នូវឱកាសដ៏អស្ចារ្យសម្រាប់ការស្វែងរកឱកាសអាជីវកម្ម។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានថ្លែងថា «ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះផ្តល់ឱកាសដល់អ្នកទិញ អ្នកលក់ អ្នកម៉ៅការ អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគស្វែងរកដៃគូរកស៊ីដោយផ្ទាល់។

Cambodia Construction Industry Exhibition in 2017
Cambodia Construction Industry Exhibition in 2017
Cambodia Construction Industry Exhibition in 2017
Cambodia Construction Industry Exhibition in 2017
Cambodia Construction Industry Exhibition in 2017
- Video Advertisement -