ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។

ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy បាននិយាយថា “ការបង្កកជំនួយនេះ បង្កបញ្ហាប្រឈមយ៉ាង ធ្ងន់ធ្ងរសម្រាប់ប្រជាជាតិជាច្រើន នៅក្នុងតំបន់ ប៉ុន្តែជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឃដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា”។

ចាប់តាំងបានបង្កើតឡើងក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតី John F. Kennedy មកម្ល៉េះ ទីភ្នាក់ងារ USAID បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយ ភាពក្រីក្រ និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ទោះជាបានបន្តមកអស់ជិតមួយសតវត្ស មកហើយក៏ដោយ ការកាត់បន្ថយថវិកាយ៉ាងទាន់ហន់ និងភ្លាមៗបែបនេះ របស់រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់សហរដ្ឋអាមេរិកចុះខ្សោយ។

ការផ្អាកជំនួយនេះ បាននាំឱ្យមាន ការបិទមណ្ឌលថែទាំសុខភាពសម្រាប់ជនភៀសខ្លួននៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ារួចមកហើយ ហើយជាលទ្ធផល សេវាថែទាំសុខភាពសំខាន់ៗនៅតាមទីកន្លែងជាច្រើន ត្រូវបានបញ្ឈប់លែង មានលទ្ធភាពបន្តប្រតិបត្តិការ។

សម្រាប់ប្រទេសកម្ពុជា ក្រោយពេលបិទបញ្ឈប់បេសកកម្មទីភ្នាក់ងារ USAID អស់ទៅ សេវាសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា រួមទាំងការថែទាំសុខភាព និងការអប់រំ ក៏កំពុងប្រឈម នឹងការរំខានយ៉ាងខ្លាំងផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសចិនកំពុងផ្តល់ទុនជំនួសលើការដកថយ របស់អាមេរិកនេះ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាកម្មវិធីវិនិយោគហេដ្ឋា រចនាសម្ព័ន្ធដ៏ធំទូលាយដែលផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ឧទាហរណ៍សំខាន់មួយគឺគម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១,៧ ពាន់លានដុល្លារ ដែលនឹងតភ្ជាប់ រាជធានីភ្នំពេញទៅឈូងសមុទ្រថៃ ដោយវាងផ្លូវលែងឆ្លងកាត់ដីសណ្ដមេគង្គរបស់ប្រទេសវៀតណាម។ គម្រោងយុទ្ធសាស្ត្រនេះ ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិនកាន់តែស៊ីជម្រៅជាមួយកម្ពុជា ដែលជា សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រឹងភាពលេចធ្លោរបស់ទីក្រុងប៉េកាំងក្នុង ពាណិជ្ជកម្មក្នុងតំបន់។ ការសាងសង់ព្រែកជីកនេះ ស្របតាមមហិច្ឆតាដ៏ទូលំទូលាយរបស់ប្រទេសចិន ដោយផ្តល់ឱ្យមហាអំណាចកំពុងមានប្រៀបឥទ្ធិពលភូមិសាស្ត្រនយោបាយនេះ នូវការគ្រប់គ្រងលើផ្លូវ ពាណិជ្ជកម្មសំខាន់ៗ និងការបង្កើនការពឹងផ្អែករបស់កម្ពុជាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងការវិនិយោគដែលគាំទ្រដោយចិន។

ភាគីពាក់ព័ន្ធក្នុងតំបន់ កំពុងបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់កាន់តែទូលំទូលាយចេញពីការ ដកឥទ្ធិពលអាមេរិកនេះ។ បើតាមលោក ហេង គឹមហុង ប្រធានបណ្តាញយុវជនកម្ពុជា បានលើកឡើងពីផលប៉ះពាល់យ៉ាងទូលំទូលាយលើអង្គការមិនមែនរដ្ឋាភិបាលថា “ជាការពិតណាស់ ការបង្កកមូលនិធិបានប៉ះពាល់ដល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្តល់សិទ្ធិ អំណាចដល់យុវជន និងសហគមន៍ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារធនធានធម្មជាតិ។

អ្នកកាប់ឈើខុសច្បាប់នឹងឆ្លៀតឱកាសនេះ ចូលកាប់ព្រៃឈើនៅក្នុងតំបន់ការពារ។ អង្គការមិនមែន រដ្ឋាភិបាលមួយចំនួននៅកម្ពុជា រងផលប៉ះពាល់រហូតដល់ ពី៥០ ទៅ១០០ ភាគរយនៃពីប្រតិបត្តិការរបស់ពួកគេ។ នេះគឺជាបញ្ហាដ៏ធំមួយ។”

បើគ្មានការបន្តការចូលរួមរបស់សហរដ្ឋអាមេរិកទេ ការពង្រីកឥទ្ធិពលគ្មានដែនកំណត់ របស់ចិននៅក្នុង ប្រទេសកម្ពុជា នឹងពង្រឹងការក្តាប់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់ ដោយកំណត់គោលនយោបាយ ដែលអនុគ្រោះដល់ផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ទីក្រុងប៉េកាំង ជំនួសមុខឲ្យគំរូអភិបាលកិច្ច របស់លោកខាងលិច។

ផលប៉ះពាល់កាន់តែទូលំទូលាយនៃការដកខ្លួនរបស់ USAID មានលើសពីតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សធម៌របស់កម្ពុជាទៅទៀត។ អវត្ដមាននៃយន្តការអំណាចទន់របស់សហរដ្ឋអាមេរិក អាច អនុញ្ញាតឱ្យចិនកំណត់ច្បាប់នៃការចូលរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឥទ្ធិពលរបស់ទីក្រុងប៉េកាំង ដែលបានចាក់ឫសនៅក្នុង គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ហិរញ្ញប្បទានដោយបំណុល និងកិច្ចព្រម ព្រៀងវិនិយោគដោយគ្មានលក្ខខណ្ឌ កំពុងផ្លាស់ប្តូរសម្ព័ន្ធភាពក្នុងតំបន់។

នៅពេលដែលជំនួយរបស់សហរដ្ឋអាមេរិករលាយបាត់ ប្រទេសក្នុងតំបន់មេគង្គនៅសល់ជម្រើសតិច ជាងមុន ដោយពង្រឹងឥទ្ធិពលរបស់ចិនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម គោលនយោបាយសន្តិសុខ និងក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច។

កត្តាឥទ្ធិពលភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ គូសបញ្ជាក់អំពីតម្រូវការបន្ទាន់សម្រាប់ការចូលរួម ជាថ្មីរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍន៍ក្នុងតំបន់។ បើគ្មានវិធានការតបតទេ ការត្រួតត្រាជាយុទ្ធសាស្ត្ររបស់ចិននឹងបន្តពង្រីក ដោយកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិក ហើយទុកឱ្យកម្ពុជា និងប្រទេសជិតខាងពឹងផ្អែកកាន់តែខ្លាំងឡើងលើរបៀបវារៈសេដ្ឋកិច្ច និងនយោបាយរបស់ទីក្រុងប៉េកាំង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]