ការដ្ឋានផ្លូវ Highway ថ្មីតម្លៃ ៦៣លានដុល្លារតភ្ជាប់មកទល់ដែនកម្ពុជា-ថៃស្ទឹងបត់សម្រេច ៧០%ហើយ

ការដ្ឋានផ្លូវល្បឿនលឿន (Highway) ថ្មីមួយខ្សែរបស់ថៃ ដែលតភ្ជាប់ពី បានណង់អៀន នៃស្រុកអារញ្ញប្រាថេតរបស់ខេត្តស្រះកែវ មកទល់ស្ពានមិត្តភាពថៃ-កម្ពុជាស្ទឹងបត់នៃខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រមាណ ៧០%ហើយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post របស់ប្រទេសថៃ កាលពីថ្ងៃទី២០ ឧសភា។

ប្រភពដដែលបានឱ្យដឹងថា ផ្លូវហាយវ៉េថ្មីនេះ មានឈ្មោះថា ផ្លូវ ៣៦៤៦ ជាផ្លូវ ៤ គន្លង មានប្រវែងសរុប ២៥ គីឡូម៉ែត្រ និងលាតសន្ធឹងឆ្លងកាត់ ផ្លូវហាយវេលេខ ៣៣ និងផ្លូវហាយវេ ៣៣៦៦ នៃប្រទេសថៃ មុនតភ្ជាប់មកដល់ទល់ដែនកម្ពុជា។

ផ្លូវនេះ កំពុងសាងសង់ក្រោមទុនជាង ២ពាន់លានបាត ឬស្មើនឹងប្រមាណ ៦៣,៧ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំក្រោយ។

ក្រោយស្ថាបនារួច ផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរ ទាក់ទិននឹងការភ្ជាប់រវាងប្រទេសទាំង ២ កម្ពុជាក៏កំពុងស្ថាបនាច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ផងដែរ។ គម្រោងទាំងមូលរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។

គម្រោងនេះ ត្រូវចំណាយថវិកាប្រមាណ ២៦ លានដុល្លារអាមេរិក ដែលជាកម្ចីពីរដ្ឋាភិបាលថៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd ។

ត្រឹមខែសីហា ឆ្នាំមុន គម្រោងសម្រេចបាន៥% ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។ (អានបន្ថែម)

រូបភាពដោយ៖ mgronline

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]