ការដ្ឋានពង្រីកស្ថានីយទឹកស្អាតតាខ្មៅតម្លៃ៣០លានដុល្លារ នឹងចាប់ផ្ដើម នៅខែមិថុនា ឆ្នាំនេះ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនជប៉ុន KKKCT Consortium កាលពីថ្ងៃទី ៧ មីនា នេះ បានចុះហត្ថលេខាកិច្ចសន្យាសាងសង់ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ តម្លៃ ៣០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

នៅក្រោមកិច្ចសន្យានេះ គម្រោងនឹងចាប់ផ្តើមបើកការដ្ឋាននៅខែមិថុនា ឆ្នាំ២០២២ នេះ ដោយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។

យោងតាមឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងថ្មីនេះ មានកញ្ចប់ថវិកា ៣០លានដុល្លារ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្ថែមថវិកា១០លានដុល្លារទៀត សម្រាប់គម្រោងបណ្តាញចែកចាយទឹកស្អាត។

គម្រោងនេះនឹងពង្រីកសមត្ថភាពផលិតទឹកស្អាតនៅស្ថានីយក្រុងតាខ្មៅឱ្យបាន ៣០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ នៅឆ្នាំ ២០២៤ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកនៅភាគខាងត្បូង និងខាងលិចនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]